មន្រ្ដីការិយាល័យផ្គត់ផ្គង់ ទឹក នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានចុះពិនិត្យការខួងអណ្តូងទឹក ស្អាតចំនួន ៣ទីតាំង ក្នុងស្រុកសាមគ្គីមានជ័យ
១ ថ្ងៃមុន ថ្ងៃទី២៨ ខែមេសា ២០២៤
នាព្រឹកថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូក្រសួង អញ្ជើញចុះពិនិត្យការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រាលក្រួសក្រហម ចំនួន ២៨ខ្សែ ប្រវែងសរុប ១៦៥ គីឡូម៉ែត្រ ដែលបានស្ថាបនារួច នៅគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក ស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី និងពិនិត្យគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ពាក់ស្នែង ស្រុកអង្គរជុំ ខេត្តសៀមរាប៕