លោក គឹម វិបុល ដឹកនាំក្រុមការងារបច្ចេកទេសទឹកស្អាត សហការជាមួយរដ្ឋបាលសង្កាត់ និងក្រុមយុវជនសង្កាត់ចុះពិនិត្យមើលស្ថានភាពនៃការប្រើប្រាស់ទឹកអណ្តូង និងស្រះទឹក

ចែលរំលែក
photo 2024 04 24 21 27 30 2

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ១៥កើតខែ ចេត្រឆ្នាំ រោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសាឆ្នាំ២០២៤ លោក គឹម វិបុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារបច្ចេកទេសទឹកស្អាត សហការជាមួយរដ្ឋបាលសង្កាត់ និងក្រុមយុវជនសង្កាត់ចុះពិនិត្យមើលស្ថានភាពនៃការប្រើប្រាស់ទឹកអណ្តូង និងស្រះទឹក នៅរដូវប្រាំងដែលមានភាពរាំងស្ងួត និងបម្រែបម្រួលអាកាសធាតុនាពេលកន្លងមកនេះ ស្ថិតនៅភូមិ អង្គស្លែង – ភូមិត្បែងមានជ័យ – ភូមិត្រងនំ  សង្កាត់ឪឡោក ខណ្ឌកំបូល និង ភូមិទួលខ្ពស់ – ភូមិឧសភា – ភូមិបឹងប្រៃយ៍ – ភូមិ ព្រៃស្វាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

 

តាមការចុះពិនិត្យជាក់ស្តែងឃើញថា អណ្តូងទឹកស្អាតមួយចំនួនធំត្រូវបានប្រជាពលរដ្ឋកំពុងប្រើប្រាស់ជាប្រចាំដោយមានទឹកគ្រប់គ្រាន់។ ប៉ុន្តែអណ្តូងមួយចំនួនតូចមានការខូចខាត ក្រុមការងាររបស់មន្ទីរបានរៀបចំក្រុមការងារដើម្បីជួសជុលបណ្តើរៗហើយ។ ដោយឡែកចំពោះស្រះទឹកនៅមានទឹកសម្រាប់ប្រើប្រាស់ជាប្រចាំ និងស្រះទឹកខ្លះបានរីងស្ងួតដោយសារកត្តាអាកាសធាតុ។ សម្រាប់បងប្អូននៅក្នុងតំបន់ទាំងនេះពុំសូវមានបញ្ហាប្រឈមនិងការខ្វះខាតទឹកទេ ព្រោះមានប្រព័ន្ធទឹកស្អាតរបស់ក្រុមអាជីវកម្មឯកជនតរភ្ជាប់ចែកចាយទៅដល់ខ្លះៗហើយ។

photo 2024 04 24 21 26 50photo 2024 04 24 21 27 02photo 2024 04 24 21 27 30 2photo 2024 04 24 21 27 30photo 2024 04 24 21 27 32 2photo 2024 04 24 21 27 32photo 2024 04 24 21 27 34photo 2024 04 24 21 27 35

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ