មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ប្រារព្ធទិវាទឹកពិភពលោក លើកទី៣១ ឆ្នាំ២០២៤

ចែលរំលែក

ខេត្តសៀមរាប ៖ ថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅសាលាបឋមសិក្សា ទៀ បាញ់ គំរូ ស្ថិតនៅក្នុងភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចូលរួមក្នុងកម្មវិធីអបអរសាទទិវាទឹកពិភពលោក លើកទី៣១ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ជំរុញការប្រើប្រាស់ទឹកដើម្បីសន្តិភាព និងភាពរីកចម្រើន” ក្រោម អធិបតីភាព ឯកឧត្ដម សំកុល សុចិត្រា អភិបាលរង នៃគណ:អភិបាលខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលនៃ គណៈអភិបាលខេត្តសៀមរាប ។

 

ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋានផ្គតផ្គង់ទឹកជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ និងសហការី មន្ទីរអភិវឌ្ឍន៍ជនបទ តំណាងមន្ទីរពាក់ព័ន្ធ អាជ្ញធរស្រុកពួក កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការសាលាស្រុកពួក លោកស្រី អាលីនសិន បេគ័រ (Alison Baker) ប្រធានមូលនីធិទឹកសម្រាប់ស្ត្រី  លោក គឹម ហ៊ ប្រធានអង្គការអីសមីតវេសត៍ តំណាងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធផ្នែកទឹកស្អាត និងអនាម័យ តំណាងក្រុមប្រឹក្សាឃុំ ប្រធានភូមិ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស  សរុបចំនួន ៣៥១នាក់ ។

 

សូមបញ្ជាក់ជូនថា ការប្រារព្វពិធីនេះឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៤ គឺ ៖

១- លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃទឹក ជំរុញការប្រើប្រាស់ទឹក ការសន្សំសំចៃ ការផឹកទឹកសុវត្ថិភាព ការអនុវត្តអនាម័យល្អ ជាពិសេសនៅសហគមន៍ជនបទ។

 

២- លើកទឹកចិត្តបុគ្គល គ្រួសារ និងសហគមន៍ឱ្យចូលរួមការពារ និងកែលម្អប្រភពទឹក គ្រប់គ្រងធនធានទឹក និងអនុវត្តការទុកដាក់ទឹកឱ្យបានត្រឹមត្រូវ ដើម្បីជៀសវៀងជំងឺឆ្លងផ្សេងៗ ។

 

៣- ស្វែងរកការគាំទ្រពីគ្រប់ស្ថាប័នទាំងកម្រិតថ្នាក់ជាតិ និងកម្រិតថ្នាក់ក្រោមជាតិ និងគ្រប់អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាពចំពោះបញ្ហាប្រឈមអំពីការផ្គត់ផ្គង់ទឹកស្អាត។

 

៤- ស្វែងរកការគាំទ្រពីគ្រប់ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន លើការវិនិយោគលើវិស័យទឹកស្អាត និងអនាម័យ ដើម្បីឆ្លើយតបនឹងគោលដៅអភិវឌ្ឍប្រកបដោយចិរភាព ធានាឱ្យមានការផ្គតផ្គ់ងទឹកស្អាតសម្រាប់ប្រើប្រាស់ និងទឹកសុវត្ថិភាពសម្រាប់ផឹកជូនដល់ប្រជាពលរដ្ឋគ្រប់រូប និងការគ្រប់គ្រងទឹក និងអនាម័យប្រកបដោយចីរភាព៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ