លោកជំទាវ ម៉ាត់  ម៉ារ៉ា អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងគោលនយោបាយជាតិលុបបំបាត់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ ២០២៣-២០២៨

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកជំទាវ ម៉ាត់  ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និង លោកស្រី ទេព ឆពណ្ណ័ អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងគោលនយោបាយជាតិលុបបំបាត់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ ២០២៣-២០២៨ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ

ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានសមាសភាពចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលអញ្ជើញមកពីបណ្តាក្រសួង ស្ថាប័ននានា។

 

លទ្ធផលនៃកិច្ចប្រជុំ បានកែទៅលើខ្លឹមសារនៃ ចំណងជើង ពីពាក្យលុបបំបាត់ទៅជា ពាក្យបព្ចាប់ជំងឺអេដស៍នៃគោលនយោបាយជាតិ ដោយយោងទៅលើក្រុមការងារបច្ចេកទេសនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការជំរុញឱ្យរៀបចំកញ្ចប់ថវិកាសម្រាប់កម្មវិធីបង្ការការពារមេរោគអេដស៍ផ្តល់ ជូនគណៈកម្មការធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន នានា។

– មានការកែតម្រូវនូវអក្ខរាវិរុទ្ធ និងខ្លឹមសារខ្លះៗ  នៃឃ្លាមួយចំនួនផងដែរ។

 

កិច្ចប្រជុំបានបញ្ចប់តាមរបៀបវារៈ ដោយក្តីរីករាយ និងមោទនភាព។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ