ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពការងារនៃការចាប់ផ្តើមដំណើរការ ការដ្ឋានសាងសង់ផ្លូវចំនួន ៨ខ្សែ នៅខេត្តសៀមរាប ក្នុងក្របខណ្ឌកម្មវិធី RID4CAM

ចែលរំលែក

ខេត្តសៀមរាប ៖ នាថ្ងៃសុក្រ ១៣រោច ខែមាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ និងជានាយកកម្មវិធី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ លោក ហ៊ឹម សូរជាតិ មន្ត្រីបច្ចេកទេសផ្លូវជនបទ នៃកម្មវិធី RID4CAM លោក ទូច ម៉ាឡា ប្រធានមន្ទីរ និងមន្រ្តីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ព្រមទាំងទីប្រឹក្សាបច្ចេកទេសគម្រោង បានចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពការងារនៃការចាប់ផ្តើមដំណើរការ ការដ្ឋានសាងសង់ផ្លូវចំនួន ៨ខ្សែ ប្រវែង ១០៦,៣០០ គ.ម.នៅខេត្តសៀមរាប ក្នុងក្របខណ្ឌកម្មវិធី RID4CAM។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ