លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានរៀបចំពិធីអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល”

ចែលរំលែក

ខេត្តស្វាយរៀង៖ នារសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានរៀបចំពិធីអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរ លោកប្រធានការិយាល័យ  អនុប្រធានការិយាល័យ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា សរុបចំនួន នាក់ ៤២នាក់ ស្រី ១៤នាក់។

 

តាមរយៈប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” លោកប្រធានមន្ទីរ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ឱ្យបន្តពង្រឹងសមត្ថភាព ដើម្បីចូលរួមអនុវត្តផែនការយុទ្ធសាស្ដ្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនក្នុងអាណត្តិទី៧នេះ។

 

ក្នុងឱកាសនៃពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា នោះ មន្រ្ដីរាជការជាស្ត្រី ទាំងអស់ បានទទួលវត្ថុអនុស្សាវរីយ៍ ដែលជានិមិត្តរូបនៃសេចក្ដីថ្លែងអំណរគុណ និងការលើកទឹកចិត្តចំពោះស្រ្ដីគ្រប់រូបប្រកបដោយអត្ថន័យយ៉ាងជ្រាវជ្រៅ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ