ឯកឧត្ដម វ៉ាន់ ស៊ីវឿន អញ្ជើញបើកសិក្ខាសាលាចែករំលែកចំណេះដឹង បានពីក្រៅប្រទេសក្រោមប្រធានបទ “ទំនើបកម្មនៃវិស័យឧស្សាហកម្ម កសិកម្ម អភិវឌ្ឍន៍បៃតង និងសេដ្ឋកិច្ចឌីជីថល នៅតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន”

ចែលរំលែក

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម វ៉ាន់ ស៊ីវឿន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីជាអធិបតីបើកសិក្ខាសាលាចែករំលែកចំណេះដឹង បានពីក្រៅប្រទេសក្រោមប្រធានបទ “ទំនើបកម្មនៃវិស័យឧស្សាហកម្ម កសិកម្ម អភិវឌ្ឍន៍បៃតង និងសេដ្ឋកិច្ចឌីជីថល នៅតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន” ដោយមានការអញ្ជើញចូលរួមពី លោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំនាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ និងសិក្ខាកាមមកពីអគ្គាធិការដ្ឋាន និងគ្រប់នាយកដ្ឋានទាំង១១ នៃក្រសួងអភិវឌ្ឍន៍ជនបទសរុបចំនួន ៥១ នាក់ ស្រី១៦ នាក់ ។

 

សិក្ខាសាលាចែករំលែកចំណេះដឹងនេះ ត្រូវបានរៀបចំឡើងដោយ នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ក្នុងគោលបំណងចែករំលែកនូវចំណេះដឹង បទពិសោធន៍ល្អៗ និងទស្សនាទានថ្មីៗដែលទទួលបានពីការធ្វើទស្សនកិច្ចសិក្សានៅសាធារណៈប្រជាមានិតចិន ដើម្បីផ្ដល់បង្កឱកាសដល់មន្រ្តីរាជការក្រសួង អភិវឌ្ឍសមត្ថភាពខ្លួនឯង ឈានទៅរកការអភិវឌ្ឍអង្គភាព។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់សិក្ខាកាមគ្រប់រូបដែលចូលរួមក្នុងសិក្ខាសាលានេះ នូវចំណុចសំខាន់ៗដូចខាងក្រោម៖

– សិក្ខាកាមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ និងចូលរួមឱ្យបានផុសផុលក្នុងគ្រប់កិច្ចពិភាក្សាក្នុងអង្គសិក្ខាសាលា

– សិក្ខាកាមគ្រប់រូប គប្បីចែករំលែកបន្តនូវបទពិសោធន៍ និងចំណេះថ្មីៗដែលទទួលបាននាថ្ងៃនេះទៅកាន់មន្រ្តីក្នុងអង្គភាពរបស់ខ្លួន ឱ្យក្លាយទៅជាវប្បធម៌ចែករំលែក និងការរៀនសូត្រពីគ្នាទៅវិញទៅមក

– នាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ ត្រូវបន្ដរៀបចំឱ្យមានសិក្ខាសាលាចែក រំលែកចំណេះដឹងពីក្រៅប្រទេសឱ្យបានច្រើន ដើម្បីទាញមន្រ្តីរាជការឱ្យមើលឃើញពីចរន្តនៃការអភិវឌ្ឍយ៉ាងលឿននៅជុំវិញពិភពលោក ដែលមន្រ្តី ត្រូវសិក្សារៀនសូត្របន្ថែម៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ