ឯកឧត្តម គុយ ឆាយ អញ្ជើញចូលរួមកិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភជាតិ នៅទីស្តីការក្រសួងផែនការ

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមកិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភជាតិ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្ដីក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភជាតិ ដែលមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិក សមាជិកា តំណាងក្រសួងពាក់ព័ន្ធ និង អង្គការដៃគូអភិវឌ្ឍន៍នានា មួយចំនួនទៀត សរុបប្រមាណ ៣៥ នាក់ ស្រី ៩ នាក់ នៅទីស្តីការក្រសួងផែនការ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តីក្រសួងផែនការ បានមានមតិស្វាគមន៍ និងបើកកិច្ចប្រជុំ ព្រមទាំងបានអាននូវសេចក្តីសម្រេច លេខ៦០ សសរ ស្តីពីការតែងតាំងសមាសភាព ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភជាតិ និងបានធ្វើបទបង្ហាញពីវឌ្ឍនភាពការងារអនុវត្តកន្លងមក ដោយលោក ម៉ម បូរ៉ាត់ ប្រធាននាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភ។
កិច្ចប្រជុំបានរៀបចំឡើងក្នុងគោលបំណងដូចខាងក្រោម៖
– ផ្សព្វផ្សាយពីអនុក្រឹត្យលេខ០៦ អនក្រ.បក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ស្តីពីការកែសម្រួលអនុក្រឹត្យស្តីពីការបង្កើតក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភជាតិ
– ផ្សព្វផ្សាយពីសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៦០ ស.ស.រ. ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ស្តីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភជាតិ
– និងបទបង្ហាញស្តីពីរបាយកាណ៍សង្ខេប និងវឌ្ឍនភាពស្តីពីស្ថានភាពអាហារូបត្ថម្ភអនុវត្តកន្លងមក។

ជាចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងផែនការ បានមានមតិបូកសរុប និងប្រកាសបិទកិច្ចប្រជុំ ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ