លោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការអញ្ជើញទៅពិនិត្យស្ថានភាពនៃការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋនៅស្រុកកំពង់សីលា

ចែលរំលែក

ខេត្តកោះកុង៖ នាថ្ងៃព្រហស្បត៏ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញទៅពិនិត្យស្ថានភាពនៃការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋនៅស្រុកកំពង់សីលាខេត្តព្រះសីហនុ ។

អមដំណើរក្នុងឱកាសនោះ មាន ឯកឧត្តម កែវ សិគុណ អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ លោក អនុប្រធានមន្ទីរ ក្រុមការងារការិយាល័យផ្គត់ផ្គង់ទឹក លោកអភិបាលរងស្រុក លោកមេឃុំកំពង់សីលា ប្រធាន អនុប្រធានភូមិ ។

ក្នុឱកាសនោះគណៈប្រតិភូបានអញ្ជើញទៅពិនិត្យស្ថានភាពប្រភពទឹកអណ្តូងស្នប់ អណ្តូងលូ ស្រះទឹកសហគមន៍ នៅក្នុងភូមិសាស្ត្រ ឃុំកំពង់សីលា និងឃុំស្ទឹងឆាយ ស្រុកកំពង់សីលា និងបានឱ្យមន្រ្តីជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តជួសជុលអណ្តូងស្នប់ដែលខូចខាត ដែលគិតមកដល់ថ្ងៃនេះ ជួសជុលអណ្ដូងជូនប្រជាពលរដ្ឋបានសរុបចំនួន ១៧អណ្តូង ។

ជាមួយគ្នានេះ លោកជំទាវ រដ្ឋលេខាធិការ និងប្រតិភូរួមដំណើរ បានអញ្ជើញទៅសួរសុខទុក្ខប្រជាពលរដ្ឋ ជួបពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋានស្រុក និងឃុំ អំពីការត្រៀមមធ្យាបាយសម្រាប់ជួយអន្តរាគមន៍ដោះស្រាយទឹកជូនប្រជាជនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។

តាមការពិនិត្យជាក់ស្ដែងឃើញថា ស្ថានភាពទឹកសម្រាប់ប្រើប្រាស់ និងទឹកសម្រាប់ហូបប្រចាំថ្ងៃ របស់ប្រជាជននៅឃុំកំពង់សីលា និងឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ពុំទាន់មានបញ្ហាប្រឈមនៅឡើយទេ ៕
photo 2024 05 02 15 28 59

photo 2024 05 02 15 29 00

photo 2024 05 02 15 29 01 2

photo 2024 05 02 15 29 01 3

photo 2024 05 02 15 29 01

photo 2024 05 02 15 29 02 2

photo 2024 05 02 15 29 02

photo 2024 05 02 15 29 04 2

photo 2024 05 02 15 29 04

photo 2024 05 02 15 29 05

photo 2024 05 02 15 29 06

photo 2024 05 02 15 52 00

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ