ការវាយតម្លៃកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ចារាយ ខេត្តរតនគិរី

ចែលរំលែក

ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ លោក ទូច ប៉ អនុប្រធាននាយកដ្ឋាន បានដឹកនាំក្រុមការងារបច្ចេកទេសនាយកដ្ឋាន ចូលរួមកិច្ចប្រជុំពេញអង្គ ស្តីពីការវាយតម្លៃកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ចារាយ ស្ថិតនៅភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីក្នុងគោលបំណងដើម្បីស្វែងយល់អំពីការស្រុះស្រួលឆន្ទៈរបស់សមាជិកសហគមន៍។ដែលសមាសភាពរួមមាន៖ ក្រុមការងារនាយកដ្ឋាន តំណាងសាលាខេត្តរតនគិរី លោកអនុប្រធានមន្ទីរ លោកប្រធានការិយាល័យនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តរតនគិរី តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ខេត្តរតនគិរី តំណាងមន្ទីរបរិស្ថានខេត្តរតនគិរី តំណាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី លោកអភិបាលរងស្រុកអូរយ៉ាដាវ កងកម្លាំងទាំងបីប្រភេទរបស់ស្រុកអូរយ៉ាដាវ លោកមេឃុំសេសាន លោកមេភូមិភិ និងបងប្អូនជនជាតិដើមភាគតិច ចារាយ សរុបចំនួន ២៣១នាក់/ស្រី ១០៦នាក់។

 

ជាលទ្ធផល៖

-បងប្អូនជនជាតិដើមភាគតិចបានស្រុះស្រួល និងឯកភាពគ្នាថាខ្លួនពិតជាជនជាតិដើមភាគតិច ចារាយ

-បងប្អូនជនជាតិដើមភាគតិច ចារាយ បានស្រុះស្រួលគ្នាក្នុងការបង្កើតជាសហគមន៍ជនជាតិដើមភាគតិច

-បងប្អូនជនជាតិដើមភាគតិច ចារាយ បានដាក់ពាក្យស្នើសុំចូលជាសមាជិកសហគមន៍រួចហើយ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ