របាយការណ៍សន្និបាត២០២១
Title | Size | Download |
---|---|---|
Final_Schedule MRD Conference .KH-2021-2022 | 219.81 KB | DownloadPreview |
Final_Schedule MRD Conference .EN-2021-2022 | 1.16 MB | DownloadPreview |
Backdrop_MRD Annual 2021 | 586.71 KB | DownloadPreview |
Title | Size | Download |
---|---|---|
Final_Schedule MRD Conference .KH-2021-2022 | 219.81 KB | DownloadPreview |
Final_Schedule MRD Conference .EN-2021-2022 | 1.16 MB | DownloadPreview |
Backdrop_MRD Annual 2021 | 586.71 KB | DownloadPreview |
From September to November 2020, Cambodia experienced heavy rainfall across the country. The heavy rains caused extensive flooding in 20 out of 25 provinces, leaving an estimated 800,000 people directly affected, of which 49% (388,000 people) had pre-existing vulnerabilities. The floods have caused damage to key transport infrastructure and loss of economic activities. According to the rapid damage and needs assessment conducted by the World Bank at the request of the Ministry of Economy and Finance (MEF), economic loss due to flooding was estimated at US$ 448–490 million.
ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ផ្ញើសារលិខិតគោរពជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ៕
នាថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជា អធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអណ្ដូងស្នប់ចំនួន ៩៦៤ អណ្ដូង និងស្រះទឹកសហគមន៍ចំនួន ៥៤ ស្រះ ក្នុងក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហាន ២ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
ពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម វូ គូឈន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម របស់ស្ថានទូតនៃសាធារណរដ្ឋប្រជាមាននិតចិនប្រចាំកម្ពុជា និងបានប្រព្រឹត្តទៅនៅភូមិអណ្ដូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងជានិមិត្តរូបតំណាងឲ្យខេត្តគោលដៅទាំង ១០ នៃគម្រោង។
ដោយឡែកសមិទ្ធផលដែលស្ថិតនៅក្នុងខេត្តគោលដៅទាំង ១០ នៃគម្រោងរួមមាន ៖ ខេត្តកំពង់ឆ្នាំងទទួលបាន អណ្ដូងខួង ៨០ អណ្ដូង ស្រះចំនួន ៥ ស្រះ , ស្វាយរៀង ១០០ អណ្ដូង ស្រះ ៤ , ព្រៃវែង ១០០ អណ្ដូង ស្រះ ៤ , កំពត ១០៤ អណ្ដូង ស្រះ ៤ , កំពង់ស្ពឺ ៨០ អណ្ដូង ស្រះ ៥ , ពោធិ៍សាត់ ១០០ អណ្ដូង ស្រះ ៧ , បន្ទាយមានជ័យ ១០០ អណ្ដូង ស្រះ ៧ , កំពង់ចាម ១០០ អណ្ដូង ស្រះ ៤ , សៀមរាប ១០០ អណ្ដូង ស្រះ ៧ , និងខេត្តបាត់ដំបងទទួលបាន ១០០ អណ្ដូង និងស្រះចំនួន ៧ ស្រះ៕
នាព្រឹកថ្ងៃអង្គារ៍ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមវេទិកាស្ដីពីការអភិវឌ្ឍជនបទជាសកលឆ្នាំ២០២១ ដែលរៀបចំដោយការិយាល័យរដ្ឋបាលជាតិសម្រាប់ការអភិវឌ្ឍជនបទនៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន តាមរយ:ប្រពន្ធ័អនឡាញ Zoom។ ក្នុងវេទិការនេះដែរ មានការចូលរួមពីថ្នាក់រដ្ឋមន្ត្រី អង្គការអន្តរជាតិ និងលេខាធិការអាស៊ានផងដែរ៕
នាព្រឹកថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅបណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៩ឆ្នាំ ។
សូមរំលឹកថា៖ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកក្តិក ឆ្នាំច ចត្វាស័ក ព.ស ២៤៥៦ ត្រូវនឹងថ្ងៃទី ៣១ ខែតុលា ឆ្នាំ១៩២២ ។
ព្រះអង្គបានយាងចូលព្រះទិវង្គតនៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយទទួលព្រះបរមបច្ឆាមរណនាម “ព្រះបរមរតនកោដ្ឋ”៕
ព្រឹកថ្ងៃ ព្រហស្បតិ៍ ៩រោច ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃ បញ្ចប់សុពលភាពការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្តភេទ DBST ចំនួន ០២ គម្រោងដូចខាងក្រោម៖
– គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ ពីរជាន់ប្រភេទ DBST ចំនួន ០៣ ខ្សែ ប្រវែងសរុប ៣ ០៤៥ ម៉ែត្រ ទទឹង៦ ម៉ែត្រ និងចិញ្ចើមផ្លូវ ក្រាលក្រួសក្រហម កម្រាស់ ០,២ ម៉ែត្រ ទទឹងម្ខាងៗ មានប្រវែង ១ ម៉ែត្រ ស្ថិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងឃុំឈានឡីេង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
– គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ ប្រវែង ៥ ០០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ចិញ្ចើមផ្លូវក្រាលក្រួសក្រហម កម្រាស់ ០,២ ម៉ែត្រ ទទឹងម្ខាងៗ មានប្រវែង ១ ម៉ែត្រ សាងសង់លូមូលមុខមួយ ចំនួន ០៦កន្លែង សាងសង់លូមូលមុខពីរចំនួន ០២កន្លែង ស្ថិតនៅភូមិរូង ទៅភូមិស្រីគ្រងរាជ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។
គម្រោងទាំងពីរខាងលើនេះអនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ។
បន្ទាប់ពីបានពិនិត្យទៅលើលក្ខណៈបច្ចេកទេស និងគុណភាពផ្លូវ សំណង់សិល្បការ្យរួចមក គណៈកម្មការបានសម្រេចឯកភាពទទួលយកដោយបញ្ចប់រយៈពេលធានាសុពលភាពតាមសំណូមពរ៕
នាថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ អញ្ជើញទៅជួបសំណេះសំណាល និងសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូននាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ ៥២ ចំណុះយោភូមិភាគ ៥ ដែលមានទីតាំស្ថិតនៅភូមិសេកសក ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ។
គ្រឿងឧបភោគបរិភោគ និងសម្ភារៈដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានប្រគល់ជូន លោកឧត្តមសេនីត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៥២ រួមមាន៖
១. អង្ករ ចំនួន ៣ តោន
២. ប្រេងឆា ចំនួន ១៥០ លីត្រ
៣. ស្ករស ចំនួន ២០០ គ.ក្រ
៤. ទឹកស៊ីអ៉ីវ ចំនួន ៥០ យួរ
៥. ទឹកត្រី ចំនួន ៥០ យួរ
៦. ទឹកសុទ្ធ ចំនួន ៥០ កេស
៧. មី ចំនួន ១០០ កេស
៨. នំអន្សម ចំនួន ៥០០ នំ
៩. ថវិកាសរុបចំនួន ២៤ លានរៀល (ថវិកាក្រសួងចំនួន ២០ លានរៀល និងមន្ទីរទាំងបួន ចំនួន ៤លានរៀល)