
ឯកឧត្តម អុឹង វណ្ណា ចូលរួមបេសកកម្មជាមួយក្រុមការងាររបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចុះពិនិត្យលើការងារគាំពារ បរិស្ថាន និងសុវត្ថិភាពសង្គម ខ្សែផ្លូវនៅខេត្តកំពត
- ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង

ខេត្តកំពត៖ នាថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធស័ករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អុឹង វណ្ណា អនុរដ្ឋលេខាធិការ និងនាយករងគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្រ្តីបច្ចេកទេសគម្រោង ចូលរួមបេសកកម្មជាមួយក្រុមការងាររបស់ធនាគារអភិវឌ្ឍន៍អាស៊ីព្រមទាំងមានការចូលរួមពីមន្រ្តីគម្រោងថ្នាក់ខេត្ត ចុះពិនិត្យលើការងារគាំពារ បរិស្ថាន និងសុវត្ថិភាពសង្គម លើផ្លូវដូចខាងក្រោម ៖
ទី១ ខ្សែផ្លូវ ( KP30 ) ព្រៃឈើនាង – ពញាអង្គរ (សហគមន៍ពញ្ញាអង្គរចម្រើនជ័យ ) ប្រវែង១២,៣៧៩ គ.ម ទទឹង៨ម. សាងសង់ស្ពានបេតុងចំនួន ២កន្លែង ប្រវែង៣៥ម. លូប្រអប់ចំនួន ៥កន្លែង និងលូមូលចំនួន ១៨កន្លែង ស្ថិតនៅឃុំបានៀវ ស្រុកឈូក ឃុំដំណាក់សុក្រំ ស្រុកដងទង់ និងឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។
ទី២ ខ្សែផ្លូវ (KP9) ស្នាយញ្ជិត (ផ.ជ.៤១) – ធ្លកយុល (សហគមន៍សាមគ្គីអមតៈ) ប្រវែង៣,៨១៧ គ.ម ទទឹង៨ម. ស្ថិតនៅ ឃុំស្នាយអញ្ជិត ឃុំស្រែក្នុង និងឃុំស្រែសំរោង ស្រុកជុំគីរី ខេត្តកំពត ។
ទី៣ ខ្សែផ្លូវ (KP10) ត្រពាំងរុន (ផ.១៣៣A) – ដំណាក់ត្រយឹង (ផ.ជ.៣១) (សហគមន៍សែនហានចំរើនផល) ប្រវែង ៥,២៨១ គ.ម ទទឹង៦ម. ៧ម. និងទទឹង៨ម. សាងសង់លូប្រអប់ចំនួន ៤កន្លែង និងលូមូលចំនួន ១៧កន្លែង ស្ថិតនៅឃុំដំបូកខ្ពស់ ស្រុកអង្គជ័យ និងឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ។
ក្នុងឱកាសចុះពិនិត្យនោះ ក្រុមបេសកកម្មបានដោះស្រាយជាមួយនឹង សំណូមពរមួយចំនួនរបស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋផងដែរ៕