ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្តរក្រសួង អញ្ជើញទៅត្រួតពិនិត្យនិងវាយតម្លៃ បញ្ចប់សុពលភាពការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្តភេទ DBST ចំនួន ០២ គម្រោង ខេត្តកំពង់ឆ្នាំង និងខេត្តតាកែវ

ព្រឹកថ្ងៃ ព្រហស្បតិ៍ ៩រោច ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃ បញ្ចប់សុពលភាពការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្តភេទ DBST ចំនួន ០២ គម្រោងដូចខាងក្រោម៖

– គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ ពីរជាន់ប្រភេទ DBST ចំនួន ០៣ ខ្សែ ប្រវែងសរុប ៣ ០៤៥ ម៉ែត្រ ទទឹង៦ ម៉ែត្រ និងចិញ្ចើមផ្លូវ ក្រាលក្រួសក្រហម កម្រាស់ ០,២ ម៉ែត្រ ទទឹងម្ខាងៗ មានប្រវែង ១ ម៉ែត្រ ស្ថិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងឃុំឈានឡីេង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

– គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ ប្រវែង ៥ ០០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ចិញ្ចើមផ្លូវក្រាលក្រួសក្រហម កម្រាស់ ០,២ ម៉ែត្រ ទទឹងម្ខាងៗ មានប្រវែង ១ ម៉ែត្រ សាងសង់លូមូលមុខមួយ ចំនួន ០៦កន្លែង សាងសង់លូមូលមុខពីរចំនួន ០២កន្លែង ស្ថិតនៅភូមិរូង ទៅភូមិស្រីគ្រងរាជ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។

គម្រោងទាំងពីរខាងលើនេះអនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ។

បន្ទាប់ពីបានពិនិត្យទៅលើលក្ខណៈបច្ចេកទេស និងគុណភាពផ្លូវ សំណង់សិល្បការ្យរួចមក គណៈកម្មការបានសម្រេចឯកភាពទទួលយកដោយបញ្ចប់រយៈពេលធានាសុពលភាពតាមសំណូមពរ៕

Share your thoughts