MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ជាតិ បច្ចុប្បន្ន​កម្ម ២០០៩-២០១៣ (ពាក់ព័ន្ធ​នឹង​អភិវឌ្ឍន៍​ជនបទ)

Print
There are no translations available.


ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍ជាតិ បច្ចុប្បន្នកម្ម ២០០៩-២០១៣

(អត្ថបទដកស្រង់)

 

 

កម្ពុជា៖ សូចនាករសេដ្ឋកិច្ច-សង្គមកិច្ចសំខាន់ៗ

ព័ត៌មាន​ទូទៅ (២០០៨)

ទៃ​ដី​សរុបៈ គម ១៨១ ០៣៥
ចំនួន​រាជធានី
ចំនួន​ខេត្ត ២៣
ចំនួន​ស្រុក ១៥៩
ចំនួន​ខណ្ឌ
ចំនួន​ក្រុង ២៦
ចំនួន​ឃុំ ១ ៤១៧
ចំនួន​សង្កាត់ ២០៤
ចំនួន​ភូមិ ១៤ ០៧៣
ឆ្នាំ​សារពើ​ពន្ធ មករា-ធ្នូ
រូបិយវត្ថុ រៀល (៛)

 

 

 

សូចនាករ​សំខាន់​ៗ

ឯកតា

២០០៨

២០០៩

២០១០

២០១១

២០១២

២០១៣

 

 

 

 

 

 

 

 

 

១.០០

កម្រិត​នៃ​ភាព​ក្រីក្រ (២០០៧)

 

 

 

 

 

 

 

១.០១

សរុប​ទូទាំង​ប្រទេស

%នៃ​ប្រជាជន

៣០,១ (២០០៧)

ពុំ​មាន​តួលេខ

២៥,

ពុំ​មាន​តួលេខ

ពុំ​មាន​តួលេខ

ពុំ​មាន​តួលេខ

១.០២

ភ្នំពេញ

%​នៃ​ប្រជាជន

,៨ (២០០៧)

ពុំ​មាន​តួលេខ

ពុំ​មាន​តួលេខ

ពុំ​មាន​តួលេខ

ពុំ​មាន​តួលេខ

ពុំ​មាន​តួលេខ

១.០៣

ទី​ប្រជុំ​ជន​ផ្សេង​ទៀត

%​នៃ​ប្រជាជន

២១,៩ (២០០៧)

ពុំ​មាន​តួលេខ

ពុំ​មាន​តួលេខ

ពុំ​មាន​តួលេខ

ពុំ​មាន​តួលេខ

ពុំ​មាន​តួលេខ

១.០៤

ជនបទ

%​នៃ​ប្រជាជន

៣៤,៧ (២០០៧)

ពុំ​មាន​តួលេខ

ពុំ​មាន​តួលេខ

ពុំ​មាន​តួលេខ

ពុំ​មាន​តួលេខ

ពុំ​មាន​តួលេខ

១.០៥

ប្រជាជន​រស់​នៅ​ក្រោម​ខ្សែ​បន្ទាត់​ភាព​ក្រីក្រ ម្ហូប​អាហារ

%​នៃ​ប្រជាជន

១៨,០ (២០០៧)

ពុំ​មាន​តួលេខ

១៣,

ពុំ​មាន​តួលេខ

ពុំ​មាន​តួលេខ

ពុំ​មាន​តួលេខ

 

 

 

 

 

 

 

 

 

២.០០

បញ្ហា​យេនឌ័រ

 

 

 

 

 

 

 

២.០១

ស្ត្រី​ក្នុង​កម្លាំង​ពលកម្ម (ក.ព) វិស័យ​កសិកម្ម

%​នៃ ក.ព សរុប

៥២,

ពុំ​មាន​តួលេខ

៥០,

ពុំ​មាន​តួលេខ

ពុំ​មាន​តួលេខ

៥០,

២.០២

វិស័យ​ឧស្សាហកម្ម

%​នៃ ក.ព សរុប

៥៣,

ពុំ​មាន​តួលេខ

៥០,

ពុំ​មាន​តួលេខ

ពុំ​មាន​តួលេខ

៥០,

២.០៣

វិស័យ​សេវាកម្ម

%​នៃ ក.ព

២៧.០

ពុំ​មាន​តួលេខ

៣៧,

ពុំ​មាន​តួលេខ

ពុំ​មាន​តួលេខ

៥០,

៣.០០

ប្រជាជន

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

៣.០១

សរុបៈ ជំរឿន ខែ មីនា ឆ្នាំ​២០០៨

លាន​នាក់

១៣,

១៣,

១៤,

១៤,

១៤,

១៤,

៣.០២

ដង់ស៊ីតេ​ប្រជាជន

ក្នុង​មួយ​គម

៧៥

៨១

៨៣

៨៤

៨៦

៨៧

៣.០៣

បុរស​ធៀប​នឹង​ស្ត្រី

ស្ត្រី ១០០ នាក់

៩៤,

៩៤,

៩៥,

៩៥,

៩៥,

៩៥,

៣.០៤

អាយុ ០-១៤

%​នៃ​ប្រជាជន

៣៣,

៣៥,

៣៤,៣៤

៣៣,

៣៣,

៣៣,៣៧

៣.០៥

អាយុ ១៥-៦៤

%​នៃ​ប្រជាជន

៦២,០៤

៦១,០៩

៦១,៨២

៦២,៤៧

៦២,៨៦

៦២,៦២

៣.០៦

អាយុ ៦៥ ឆ្នាំ​ឡើង

%​នៃ​ប្រជាជន

,២៧

,

,៨៤

,៨៨

,៩៤

,០១

៣.០៧

ជនបទ

%​នៃ​ប្រជាជន

៨០,

ពុំ​មាន​តួលេខ

ពុំ​មាន​តួលេខ

ពុំ​មាន​តួលេខ

ពុំ​មាន​តួលេខ

ពុំ​មាន​តួលេខ

៣.០៨

ទីប្រជុំជន

%​នៃ​ប្រជាជន

១៩,

ពុំ​មាន​តួលេខ

ពុំ​មាន​តួលេខ

ពុំ​មាន​តួលេខ

ពុំ​មាន​តួលេខ

ពុំ​មាន​តួលេខ

៣.០៩

អត្រា​កំណើន​ប្រចាំ​ឆ្នាំ

%

,៥៤

,៤០

,៣៥

,៣៤

,៣២

,៣០

៣.១០

អត្រា​បង្កើត​កូន​សរុប (ក្នុង​ស្ត្រី​ម្នាក់)

កំណើត​រស់

,១១

,០៤

,៩៧

,៩១

,៨៥

២.៨០

៣.១១

អាយុកាល​មធ្យម​សង្ឃឹម​រស់​ពី​កំណើតៈ ប្រុស

ឆ្នាំ

៦០,

៦០,៦៥

៦១,៣៥

៦២,០៤

៦២,៧៣

៦៣,៤៣

 

           ស្ត្រី

ឆ្នាំ

៦៤,

៦៦,៩៧

៦៧,៦៨

៦៨,៣៨

៦៩,០៩

៦៩,៨០

 

 

 

 

 

 

 

 

 

៤.០០

ម៉ាក្រូ​សេដ្ឋកិច្ច

 

 

 

 

 

 

 

៤.០១

ផសស ថ្លៃ​ថេរ​ឆ្នាំ​២០០០

ពាន់​លាន​រៀល

២៨ ៦៦៨

២៨ ៦៩២

៣០ ១២៦

៣១ ៩៤១

៣៤ ០២៩

៣៦ ២៣៥

៤.០២

ផសស ថ្លៃ​ថេរ​ឆ្នាំ​២០០០

លាន​ដុល្លារ

៧.០៦១

៦.៩១៧

៧.២៦៨

៧.៧២៥

៨.១៨៤

៨.៧០៤

៤.០៣

អត្រា​កំណើន ផសស ពិត

%

,

,

,

,

,

,

៤.០៤

                               កសិកម្ម

%

,

,

,

,

,

,

៤.០៥

                          ឧស្សាហកម្ម

%

,

-,

១០,

,

,

,

៤.០៦

                              សេវាកម្ម

%

,

,

,

,

,

,

៤.០៧

ផសស សម្រាប់​ប្រជាជន​ម្នាក់​ៗ

ពាន់​រៀល

២.៩៩៨

៣.០៣០

៣.២៨៤

៣.៥២៨

៣.៧៩៩

៤.០៨៤

៤.០៨

ផសស សម្រាប់​ប្រជាជន​ម្នាក់​ៗ

ដុល្លារ

៧៣៨

៧៣១

៧៩២

៨៥៣

៩១៥

៩៨១

៤.០៩

អតិផរណា (ការ​ប្រែប្រួល​មធ្យម​ប្រចាំ​ឆ្នាំ)

%

១៩,

-,

,

,

,

,

៤.១០

ប្រាក់​រៀល​ធៀប​នឹង​ដុល្លារ (មធ្យម​ប្រចាំឆ្នាំ)

រៀល/ដុល្លារ

៤ ០៦០

៤ ១៤៨

៤ ១៤៥

៤ ១៣៥

៤ ១៥៣

៤ ១៦៣

៤.១១

ទុន​បម្រុង​បរទេស​ដុល

ចំនួន​ខែ​នាំ​ចូល

,

,

,

,

,

,

៤.១២

ទុន​បម្រុង​បរទេស​ដុល

លាន​ដុល្លារ

២.១៦៤

២.៣៦៧

១.៩៣៥

២.១៤២

២.៣៦១

២.៦០០

៤.១៣

ការ​វិនិយោគ​ផ្ទាល់​បរទេស

លាន​ដុល្លារ

៧៩៥

៥១៥

៥៩៩

៦៧៦

៧៤៥

៨២១

 

 

 

 

 

 

 

 

 

៥.០០

សារពើពន្ធ

 

 

 

 

 

 

 

៥.០១

ចំណូល​ថវិកា​សរុប

%​នៃ ផសស

១៣,

១១,

១២,

១៣,

១៣,

១៤,

៥.០២

ចំណាយ​ថវិកា​សរុប

%​នៃ ផសស

១៥,

១៧,

១៧,

១៧,

១៧,

១៧,

៥.០៣

អតិរេក​ចរន្ត

%​នៃ ផសស

,

,

,

,

,

,

 

 

 

 

 

 

 

 

 

៦.០០

វិស័យ​ហិរញ្ញវត្ថុ

 

 

 

 

 

 

 

៦.០១

ធនាគារ​ពាណិជ្ជកម្ម​ និង​ធនាគារ​ឯកទេស

ចំនួន

៣០

៣៣

៣៤

ពុំ​មាន​តួលេខ

ពុំ​មាន​តួលេខ

ពុំ​មាន​តួលេខ

៦.០២

         ឥណទាន​មិន​ទាន់​ទូទាត់​សង

ពាន់​លាន​រៀល

៩ ៦៦៥

១០ ០៩៤

១១ ១០៤

១២ ២១៤

១៣ ៤៣៥

១៤ ៧៧៩

៦.០៣

គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ

ចំនួន

១៨

២០

ពុំ​មាន​តួលេខ

ពុំ​មាន​តួលេខ

ពុំ​មាន​តួលេខ

ពុំ​មាន​តួលេខ

៦.០៤

           ឥណទាន​មិន​ទូទាត់​សង

ពាន់​លាន​រៀល

១ ១៦១

១ ២៦៣

១ ៥១៦

១ ៩៧១

២ ៧៦០

៣ ៨៦៤

៧.០០

ជំនួយ​អភិវឌ្ឍន៍​ផ្លូ​ការ (រួម​ទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល)

 

 

 

 

 

 

 

៧.០១

សរុប

លាន​ដុល្លារ

៩៥៧,៣០៨

៩៦០,៨៣០

១ ០៤៤,៦៣៦

៧០៦,៩៦៦

៤៥៩,៦០៣

២២៧,១២៣

៧.០២

         ជំនួយ​បច្ចេកទេស

លាន​ដុល្លារ

២២២,៤០១

២៤១,៣០២

២២១,២៣៨

១១៨,០៩៦

៧៨,០៤៣

៣២,៧៧៨

៧.០៣

         ជំនួយ​វិនិយោគ

លាន​ដុល្លារ

៥៩៤,២៨២

៥៨៤,៤៨៣

៦៩៣,៥៧០

៥១៦,៤៥៦

៣២៨,៤៩៤

១៧៧,៤៤៣

៧.០៤

         ជំនួយ​ផ្សេង​ៗ​ទៀត

លាន​ដុល្លារ

១៤០,៦២៥

១៣៥,០៤៥

១២៩,៨២៩

៧២,៤១៥

៥៣,០៦៦

១៦,៩០៣

 

 

 

 

 

 

 

 

 

៨.០០

ការ​អភិវឌ្ឍន៍​ជនបទ

 

 

 

 

 

 

 

៨.០១

ផ្លូវ​ថ្នល់​ដែល​បាន​ស្ដារ (នៃ​ប្រវែង​សរុប ២៨ ០០០ គម)

គម

២៤ ១៤០

២៥ ៦៥៨

២៦ ៦៥៨

២៧ ៦៥៨

២៨ ៦៥៨

២៩ ៦៥៨

៨.០២

ការ​ទទួល​បាន​ទឹក​ស្អាត (ជនបទ)

%​នៃ​ប្រជាជន

៤០,៤៩

៤១,៩៩

៤៣,៤៩

៤៤,៩៩

៤៦,៤៩

៤៧,៦៩

៨.០៣

ការ​ទទួល​បាន​អនាម័យ (ជនបទ)

%​នៃ​ប្រជាជន

២៣,២៤

២៤,២៤

២៥,០០

២៧,០០

២៩,០០

៣១,០០


 

 

ជំពូកទី ២

សមិទ្ធផល និងបញ្ហាប្រឈមចម្បងៗនៅក្នុង​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០០៦-២០១០

 

ការអភិវឌ្ឍជនបទ

១៣៦.    អភិវឌ្ឍន៍​ជនបទ មាន​សារៈសំខាន់​បំផុត​សម្រាប់​ការ​លើក​ស្ទួយ​វិស័យ​កសិកម្ម និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។ អភិវឌ្ឍន៍​ជនបទ គឺជា​ការងារ​អន្តរ​វិស័យ​ដ៏​ធំ​មួយ​ដែល​គ្របដណ្ដប់​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ សុខាភិបាល អប់រំ កសិកម្ម ការ​ផ្គត់ផ្គង់​ទឹក​និង​អនាម័យ និង វិស័យ​ផ្សេង​ៗ​ទៀត​នៃ​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​នៅ​តំបន់​ជនបទ។ ការងារ​អន្តរ​វិស័យ​នេះ មាន​សារៈសំខាន់​បំផុត​សម្រាប់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ជនបទ ដោយ​ហេតុ​ថា អត្រា​ភាព​ក្រីក្រ​មាន​កម្រិត​ខ្ពស់​នៅ​ក្នុង​ចំណោម​ប្រជាជន ៨៥ ភាគរយ ដែល​កំពុង​រស់នៅ​តំបន់​ជនបទ។ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​យក​វិធីសាស្ត្រ​ដែល​មាន​មុខ​ព្រួញ​ច្រើន ដើម្បី​ជំរុញ​ការ​អភិវឌ្ឍន៍​ជនបទ និង ការ​បង្កើត​លទ្ធភាព​និង​សមត្ថភាព​ដល់​សហគមន៍​មូលដ្ឋាន ជាពិសេសគណៈកម្មាធិការ​អភិវឌ្ឍន៍​ភូមិ ក្នុង​ការ​រៀបចំ​ផែនការ និង ការ​គ្រប់គ្រង​លើ​ការ​អភិវឌ្ឍ​មូលដ្ឋាន​ផ្ទាល់​របស់​ខ្លួន។ ការ​ធ្វើ​វិមជ្ឈការ និង​វិសហ​មជ្ឈការ​លើ​ការ​ផ្ដល់​សេវា​សាធារណៈ ការ​គាំទ្រ​ដល់​កម្មវិធី​ទាំងឡាយ ដែល​មាន​ការ​ចូលរួម​ជា​លក្ខណៈ​វិមជ្ឈការ និង​ដែល​ផ្ដោត​ទៅ​តាម​វិស័យ និង ការ​ផ្ដល់​ឥណទាន​ដល់​គ្រួសារ​និង​អាជីវកម្ម​ធុន​តូច​ៗ គឺជា​ឧទាហរណ៍​មួយ​ចំនួន​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​នៅ​ក្នុង​វិស័យ​នេះ។

១៣៧.    ចាប់​តាំង​ពី​ឆ្នាំ ​២០០៦ មក ការ​អភិវឌ្ឍ​ជនបទ​ត្រូវ​បាន​ជ្រើសរើស​ជា​វិស័យ​អាទិភាព​នៅ​ក្នុង​ចំណោម​វិស័យ​អាទិភាព​០៦​ផ្សេង​ទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​កម្មវិធី​កំណែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ សម្រាប់​ការ​វិភាជ និង ការ​បញ្ចេញ​ថវិកា​ឲ្យ​ទាន់​ពេលវេលា។

១៣៨.    ការ​ពង្រឹង​សមត្ថភាព​ស្ថាប័ន​និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​ក្នុង​វិស័យ​ជនបទ ត្រូវ​បាន​និង​កំពុង​អនុវត្ត​តាម​រយៈ​ការ​រៀបចំ​ឲ្យ​មាន​ក្របខ័ណ្ឌ​គោលនយោបាយ​និង​ក្របខ័ណ្ឌ​លិខិត​បទដ្ឋាន​គតិយុត្ត ដែល​ចាំបាច់​សម្រាប់​ជំរុញ​ការ​អនុវត្ត​សកម្មភាព​អភិវឌ្ឍន៍​ជនបទ ក្នុង​នោះ​រួមមាន គោលនយោបាយ​ជាតិ យុទ្ធសាស្ត្រ​ជាតិ និង​លិខិត​បទដ្ឋាន​គតិយុត្ត​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

-         គោលនយោបាយ​ជាតិ ​ស្ដីពី​ផ្លូវ​ជនបទ។

-         យុទ្ធសាស្ត្រ​ជាតិ​ ស្ដីពី​ផ្លូវ​ជនបទ។

-         គោលនយោបាយ​ជាតិ​ ស្ដីពី​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ។

-         យុទ្ធសាស្ត្រ​ជាតិ ស្ដីពី​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​ជនបទ។

-         គោលនយោបាយ​ជាតិ ស្ដីពី​ការ​អភិវឌ្ឍ​ជនជាតិ​ដើម​ភាគ​តិច។

-         គោលនយោបាយ​ជាតិ ស្ដីពី​អភិវឌ្ឍន៍​ជនបទ។

-         យុទ្ធសាស្ត្រ​ជាតិ ស្ដីពី​អភិវឌ្ឍន៍​ជនបទ។

១៣៩.    ការ​ធ្វើ​ផែនការ​មូលដ្ឋាន​ចម្រុះ គឺជា​យន្តការ​មួយ​ដើម្បី​ធ្វើ​ការ​កំណត់​ឲ្យ​បាន​ប្រសើរ​ជាង​មុន​នូវ​អាទិភាព​ទាំង​ឡាយ និង ដើម្បី​រៀបចំ​កសាង​សំណើ​គម្រោង​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង​ដើម្បី​គាំទ្រ​ដល់​កម្មវិធី​វិនិយោគ​នៅ​តំបន់​ជនបទ។ យន្តការ​នេះ ធ្វើ​ចំណាត់​ថ្នាក់​ឲ្យ​សហគមន៍​ទាំងឡាយ​ទៅ​តាម​កម្រិត​នៃ​លទ្ធភាព​ទទួល​បាន នូវ​សេវាកម្ម​និង​តម្រូវការ​មូលដ្ឋាន​អប្បបរមា ដើម្បី​ឲ្យ​មាន​ការ​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់ ជាពិសេស​ទៅ​លើ​សហគមន៍​ទាំង​នោះ​សម្រាប់​ការ​អភិវឌ្ឍ​ជនបទ។ ការ​ធ្វើ​ផែនការ​មូលដ្ឋាន​ចម្រុះ ត្រូវ​បាន​និង​កំពុង​អនុវត្ត​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន ដូចជា ក្រចេះ ស្ទឹងត្រែង សៀមរាប បាត់ដំបង បន្ទាយមានជ័យ និង​ឧត្ដរមានជ័យ។

១៤០.    សមិទ្ធផល​ធំ​ៗ​ក្នុង​សកម្មភាព​អភិវឌ្ឍន៍​ជនបទ រួមមាន​ដូច​ខាងក្រោម៖

-         ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ជនបទ៖ ពី​ឆ្នាំ​២០០៦ ដល់ ២០០៨ ការ​សាងសង់​ផ្លូវ​ថ្មី​សម្រេច​បាន​ប្រវែង ១ ៤៤០ គ.ម។ ការ​ជួសជុល​ផ្លូវ​សម្រេច​បាន​ប្រវែង ២ ៥៤៥ គ.ម ហើយ​ការ​ថែទាំ​ផ្លូវ​សម្រេច​បាន​ប្រវែង ៥ ៩២៦ គ.ម។ ការសាងសង់​ស្ពាន​ថ្មី​សម្រេច​បាន​ចំនួន ១៣៤ កន្លែង និង លូ​ថ្មី​សម្រេច​បាន​ចំនួន ១ ១៤៨ កន្លែង។ ជា​រួម​គិត​មក​ដល់​ឆ្នាំ ២០០៨ ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​ស្ដារ និង​សាងសង់​ផ្លូវ​ជនបទ​បាន​ប្រវែង ២៤ ១៤០ គ.ម។

-         ការ​ផ្គត់ផ្គង់​ទឹក​ជនបទ៖  ពី​ឆ្នាំ​២០០៦ ដល់ ២០០៨ ការ​ផ្គត់ផ្គង់​ទឹក​សម្រាប់​បរិភោគ ​និង​ទឹក​ប្រើប្រាស់​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រូបភាព ដូច​ខាង​ក្រោម៖

+  ការ​ផ្ដល់​អណ្ដូង​ទឹក​ថ្មី​គ្រប់​ប្រភេទ សម្រេច​បាន​ចំនួន ៥ ៩៥៦ អណ្ដូង។

+  ការ​ជួសជុល​អណ្ដូង​ទឹក សម្រេច​បាន​ចំនួន ២ ៥៧៧ អណ្ដូង។

+  ការ​ជីក​ស្រះទឹក សម្រេច​បាន​ចំនួន ១១០ ស្រះ។

+  ការ​កសាង​ពាង​យក្ស សម្រេច​បាន​ចំនួន ១៧៩ ពាង។

+  ការ​ធ្វើ​តេស្ដ​អាសេនិច​លើ​ទឹក​អណ្ដូង សម្រេច​បាន​ចំនួន ៨ ៩២១ អណ្ដូង។

+  ការ​ផ្គត់ផ្គង់​ទឹក​សម្រាប់​ស្រោចស្រព ត្រូវ​បាន​ធ្វើ​ឡើង តាមរយៈ (១) ការ​ជួសជុល​អាង​ទឹក​ចំនួន ២៩១ កន្លែង (២) ការ​សាងសង់​ទំនប់​ថ្មី​ប្រវែង ២៦ ៣៩២ ម (៣) ការ​ជួសជុល​ទំនប់​ប្រវែង ៥ ៧១៩ ម (៤) ការសាងសង់​ប្រឡាយ​ប្រវែង ៦៦ ០១៨ ម (៥) ការ​ជួសជុល​ប្រឡាយ​ប្រវែង​ប្រវែង ១៦៤ ៤៤១ ម និង (៦) ការ​សាងសង់​ទ្វារ​ទឹក​ថ្មី​ចំនួន ៦ កន្លែង។

-         សុខភាព និង​អនាម័យ​ជនបទ៖  ការ​សាងសង់​បង្គន់​អនាម័យ សម្រេច​បាន​ចំនួន ៥១ ៣១៩ ហើយ​បាន​បង្គន់​ចំនួន ៨ ០០០ ត្រូវ​បាន​ផ្ដល់​ជូន​ដល់​សហគមន៍​ជនបទ។ ការ​អប់រំ​សុខភាព​និង​អនាម័យ ត្រូវ​បាន​រៀបចំ​ឡើង​ជន​ប្រជាជន បាន​ចំនួន ១៨៥ ៨២៨ នាក់។

-         ការ​អភិវឌ្ឍ​សហគមន៍៖ ការ​សាងសង់​អគារ​ថ្មី​សម្រេច​បាន​ចំនួន ៨៥ ខ្នង ហើយ​ការ​ជួសជុល​អគារ​សិក្សា​សម្រេច​បាន​ចំនួន ០៥ ខ្នង។

-         ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ៖ ការ​បង្កើន​នូវ​ការ​ផ្ដល់​ឥណទាន​ជនបទ និង ការ​បង្កើត​ឡើង​នូវ​ធនាគារ​ស្រូវ ធនាគារ​គោ/ក្របី បាន​រួម​ចំណែក​យ៉ាង​ច្រើន​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។

-         ទន្ទឹម​នឹង​សមិទ្ធផល​នៃ​ការ​អភិវឌ្ឍ​ជនបទ ដែល​បាន​រៀបចំ​ខាង​លើ​នេះ សមិទ្ធផល​ជា​ច្រើន​ផ្សេង​ទៀត​ត្រូវ​បាន​បង្កើត​ឡើង​តាមរយៈ​វប្បធម៌​នៃ​ការ​ចែក​រំលែក ដែល​រាជរដ្ឋាភិបាល​បាន​បំផុស​មន្ត្រី​រាជការ មហាជន​ឲ្យ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​នៅ​តំបន់​ជនបទ ដូចជា ការ​កសាង​ផ្លូវ​ជនបទ ប្រឡាយ​ទឹក ស្រះ អណ្ដូងទឹក មណ្ឌល​សុខភាព សាលារៀន ។ល។

 

តារាងទី២៖ វឌ្ឍនភាព​ក្នុង​ការងារ​អភិវឌ្ឍន៍​ជនបទ

សូចនាករ

២០០៦

២០០៧

២០០៨

២០១០ ប៉ាន់ស្មាន

ការ​ស្ដារ​ផ្លូវ​ជនបទ (គ.ម ក្នុង​ចំណោម​ផ្លូវ​ជនបទ​សរុប​ប្រវែង ២៨ ០០០ គ.ម)

២២ ៩៦៤

២៣ ៧២៩

២៤ ១៤០

២៦ ៦៥៨

ការ​ទទួល​បាន​ទឹក​ស្អាត​នៅ​ជនបទ (% នៃ​ប្រជាជន​នៅ​ជនបទ)

៤២.៦

៤៥.៥

៤០.៤៩

៤៣.៤៩

ការ​ទទួល​បាន​អនាម័យ​នៅ​ជនបទ (% នៃ​ប្រជាជន​នៅ​ជនបទ)

១៦.៥

១៦.៧

២៣.២៤

២៥.០

គណៈកម្មាធិការ​អភិវឌ្ឍន៍​ភូមិ គ.អ.ភ (គ.អ.ភ ក្នុង​ចំណោម​ចំនួន​ភូមិ​សរុប ១៤ ០៧៣ ភូមិ)

៨ ៩៣៨

៨ ៩២៦

៨ ៦៩៧

៩ ៧២៣

 

១៤១.     ទោះ​បី​ជា​វិស័យ​អភិវឌ្ឍន៍​ជនបទ​មាន​វឌ្ឍនភាព​គួរ​ឲ្យ​កត់​សម្គាល់​យ៉ាង​ណា​ក៏​ដោយ ក៏​វិស័យ​នេះ​នៅ​មាន​ការងារ​មួយ​ចំនួន​ដែល​ត្រូវ​ធ្វើ​បន្ទាន់​ចំពោះ​មុខ ក៏​ដូចជា​បញ្ហា​ប្រឈម​មួយ​ចំនួន រួម​មាន​ដូច​ខាង​ក្រោមៈ

-         ការ​បង្កើត​ឡើង​នូវ​ក្របខ័ណ្ឌ​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្តិ ដែល​មាន​លក្ខណៈ​ទូលំទូលាយ​គ្រប់​ជ្រុងជ្រោយ​សម្រាប់​ការ​អនុវត្ត​សកម្មភាព​នានា ក្នុង​វិស័យ​អភិវឌ្ឍន៍​ជនបទ។

-         ការ​បន្ត​ការ​គាំទ្រ​ដល់​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ដើម្បី​រៀបចំ​ផែនការ​និង​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ដូចជា ការ​ស្ដារ​និង​សាងសង់ ផ្លូវ​ជនបទ​និង​សំណង់​សិល្បការ្យ អណ្ដូង​ទឹក ប្រព័ន្ធ​ស្រោចស្រព​ខ្នាត​តូច សាលា​រៀន មណ្ឌល​សុខភាព ជាដើម។

-         ការ​ស្ដារ​និង​សាងសង់​ផ្លូវ​ជនបទ បច្ចុប្បន្ន​នេះ​កំពុង​ប្រឈម​នឹង​កង្វះខាត​គ្រួស​ក្រហម​ដែល​មាន​គុណភាព​ល្អ ដែល​ទាមទារ​ឲ្យ​ក្រសួង​អភិវឌ្ឍន៍​ជនបទ គិតគូរ​ដល់​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ក្រាល​ផ្លូវ​ ដោយ​ឈាន​ពី​ការ​ក្រាល​គ្រួស​ក្រហម​ឲ្យ​ទៅ​ជា​ការ​ក្រាល​កម្រាល​ប្រសើរ​ជាង​នេះ ជាពិសេស​ការ​ក្រាល​កៅស៊ូ។

-         ថវិកា​សម្រាប់​ការ​ជួសជុល​និង​ការ​ថែទាំ​ផ្លូវ​ទូទាំង​ប្រទេស មាន​កម្រិត​ត្រឹមតែ​ ១០ ភាគរយ នៃ​តម្រូវការ​សម្រាប់​ផ្លូវ​ជនបទ​នៅ​ទូទាំង​ប្រទេស​ប៉ុណ្ណោះ។ ប្រការ​នេះ គឺជា​ហេតុ​ធ្វើ​ឲ្យ​ផ្លូវ​ដែល​ខ្វះ​ការ​ថែទាំ​កាន់តែ​ខូច​ខ្លាំង​ឡើង​ៗ ដែល​ទាមទារ​នូវ​ថវិកា​វិនិយោគ​ច្រើន ដើម្បី​ជួសជុល​ឡើង​វិញ។

-         ការ​ជំរុញ​ការ​ផ្ដល់​ទឹក​ស្អាត​និង​អនាម័យ​ជនបទ ដើម្បី​ឆ្លើយ​តប​ឲ្យ​បាន​នូវ​ចំណុច​ដៅ​របស់​គោលដៅ​អភិវឌ្ឍន៍ សហស្សវត្សរ៍​កម្ពុជា។

-         ការ​ជំរុញ​ឲ្យ​ដំណើរការ " ភូមិ​មួយ​ផលិតផល​មួយ " ដើម្បី​បង្កើត​មុខរបរ និង​វិជ្ជាជីវៈ​មូលដ្ឋាន​ច្បាស់លាស់​ជូន​ប្រជាជន​នៅ​តំបន់​ជនបទ។

-         ការ​ជំរុញ​ការ​បង្កើត​និង​ពង្រឹង​ឡើង​វិញ នូវ​តួនាទី​គណៈកម្មាធិការ​អភិវឌ្ឍន៍​ភូមិ ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អភិវឌ្ឍ​ដោយ​មាន​ការ​ចូលរួម​ពី​សហគមន៍​នៅ​មូលដ្ឋាន និង​ដើម្បី​ធានា​ឲ្យ​មាន​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​ចីរ​ភាព។

-         ការ​ជំរុញ​ការ​បង្កើត​ភូមិ​គំរូ ដើម្បី​ផ្សព្វផ្សាយ​នូវ​បទពិសោធន៍​នៃ​ការងារ​អភិវឌ្ឍន៍​ជនបទ​ចម្រុះ។

-         ការ​ផ្ដល់​ការ​បណ្ដុះបណ្ដាល​មុខ​វិជ្ជាជីវៈ ដល់​ប្រជាជន​ជនបទ និង ការ​ជំរុញ​ការ​ប្រើប្រាស់​ឥណទាន​ជនបទ​ឲ្យ​មាន​ប្រសិទ្ធភាព តាមរយៈ​ការ​ពង្រឹង​កម្មវិធី​មីក្រូហិរញ្ញវត្ថុ ដោយ​មាន​អត្រា​ការ​ប្រាក់​ទាប។

-         ការ​ជំរុញ​កា​អភិរក្ស​និង​ការ​អភិវឌ្ឍ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ប្រកប​ដោយ​ចីរ​ភាព។


ជំពូកទី ៤

គោលនយោបាយ និងសកម្មភាពអាទិភាព៖ ២០០៩-២០១៣

 

 

ការ​អភិវឌ្ឍជនបទ

ក. គោលនយោបាយ​អាទិភាព​សំខាន់​ៗ សម្រាប់​នីតិកាល​ទី៤

          

៤៣៥.   រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​នីតិកាល​ទី​៤ នៃ​រដ្ឋសភា​នៅ​តែ​ចាត់​ទុក​ថា ការ​កាត់​បន្ថយ​ភាព​ក្រីក្រ តាម​របៀប​មួយ​ដ៏​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន គឺជា​អាទិភាព​ដ៏​ចម្បង​មួយ។ ការ​អភិវឌ្ឍ​ជនបទ គឺ​មាន​សារៈសំខាន់​បំផុត​សម្រាប់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ដោយ​ហេតុ​ថា ៨៥ ភាគរយ ​នៃ​ប្រជាជន​ក្រីក្រ​រស់​នៅ​តំបន់​ជនបទ។ រាជរដ្ឋាភិបាល នឹង​បន្ត​ជំរុញ​ការ​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​ជនបទ​ចម្រុះ ដែល​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​ជា​សំខាន់​ទៅ​លើ​កត្តា​ដែល​មាន​ផល​ប៉ះពាល់​ជា​វិជ្ជមាន​ទៅ​លើ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តំបន់​ជនបទ ដូចជា ការ​ពង្រឹង​សមត្ថភាព​ស្ថាប័ន និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ការ​អនុវត្ត​ការ​ធ្វើ​ផែនការ​មូលដ្ឋាន​ចម្រុះ ការ​កសាង​ផ្លូវ​ជនបទ ការ​ផ្គត់ផ្គង់​ទឹក​នៅ​ជនបទ ការ​ថែទាំ​សុខភាព​បឋម​និង​ការងារ​អនាម័យ​ជនបទ ការ​អភិវឌ្ឍ​សហគមន៍ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ ដើម្បី​លើក​កម្ពស់​កម្រិត​ជីវភាព​របស់​ប្រជាជន​កម្ពុជា​ឲ្យ​មាន​ភាព​ប្រសើរ​ជាង​មុន ជា​ពិសេស ប្រជាជន​នៅ​ជនបទ។


៤៣៦.    ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នានា​នៃ​ការ​អភិវឌ្ឍ​ជនបទ រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​នីតិកាល​ទី ​​៤ នៃ​រដ្ឋសភា នឹង​បន្ត​ការ​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​លើៈ

-        ការ​ពង្រឹង​សមត្ថភាព​ស្ថាប័ន ដោយ​បន្ត​ការ​ពង្រឹង​និង​ការ​អភិវឌ្ឍ​ស្ថាប័ន​ថ្នាក់​ជាតិ តាមរយៈ​ការ​អភិវឌ្ឍ​ផ្នែក​រូបវន្ត និង​ការ​កសាង​ក្របខ័ណ្ឌ​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ឲ្យ​បាន​គ្រប់គ្រាន់ ព្រមទាំង​បន្ត​ការ​ពង្រឹង​និង​ការ​អភិវឌ្ឍ​ស្ថាប័ន​ថ្នាក់​ក្រោម​ជាតិ តាម​រយៈ​ការ​ពង្រឹង​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​រាជធានី-ខេត្ត និង​ការិយាល័យ​អភិវឌ្ឍន៍​ជនបទ​ស្រុក-ខណ្ឌ។

-         ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ដោយ​បន្ត​ការ​អប់រំ បណ្ដុះបណ្ដាល​នូវ​ចំណេះ​ដឹង​ជំនាញ​ផ្សេង​ៗ និង​បង្កើន​ការ​យល់​ដឹង​អំពី​បញ្ហា​យេនឌ័រ​ក្នុង​ការ​អភិវឌ្ឍ ដល់​មន្ត្រី​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ប្រជាពលរដ្ឋ​ទូទៅ​ដោយ​រួម​ទាំង​ប្រជាជន​ជនជាតិ​ដើម​ភាគ​តិច ផង​ដែរ។

-         ការ​បន្ត​អនុវត្ត ការ​ធ្វើ​ផែនការ​មូលដ្ឋាន​ចម្រុះ ដែល​ជា​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​មួយ​ដ៏​សំខាន់ សម្រាប់​ធ្វើ​ការ​កំណត់​ឲ្យ​បាន​ប្រសើរ​ជាង​មុន នូវ​អាទិភាព​ទាំងឡាយ និង សម្រាប់​ការ​រៀបចំ​កសាង​កម្មវិធី​វិនិយោគ​សាធារណៈ លើ​ការ​ផ្ដល់​សេវា​កម្ម​គាំទ្រ និង​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ជនបទ។

-         ការ​ផ្ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ជនបទ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​លទ្ធភាព​ទទួល​បាន​សេវាកម្ម​របស់​ប្រជាជន​នៅ​ជនបទ និង ធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល​ដល់​ការ​ដឹក​ជញ្ជូន​ផលិតផល​នៅ​ជនបទ ទៅ​កាន់​ទីផ្សារ ជាពិសេស ការ​សាងសង់​ជា​ជំហាន​ៗ នូវ​ផ្លូវ​មាន​គុណភាព​ខ្ពស់​ដែល​ធានា​ដល់​ការ​ប្រើប្រាស់​បាន​រយៈពេល​វែង។

-         ការ​បន្ត​ការ​គាំ​ទ្រ​ដល់​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដើម្បី​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​ខ្នាត​តូច ​នៅ​ក្នុង​មូលដ្ឋាន​ឃុំ-សង្កាត់។

-         ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ទទួល​បាន​ទឹក​ស្អាត​សម្រាប់​បរិភោគ និង​សេវា​អនាម័យ ​​ជាពិសេស ​នៅ​សហគមន៍​ជនបទ​ដែល​រស់នៅ​ក្នុង​តំបន់​ខ្វះខាត​ទឹក​ ក៏​ដូចជា​ទឹក​ប្រើប្រាស់​ក្នុង​គ្រួសារ និង​ទឹក​សម្រាប់​ការ​ស្រោចស្រព។

-         ការ​ជំរុញ​ដំណើរការ​នៃ "ភូមិ​មួយ​ផលិតផល​មួយ" សំដៅ​លើក​ទឹក​ចិត្ត​ដល់​ការ​បង្កើត​ផលិតផល ដែល​មាន​តម្លៃ​ខ្ពស់ ដើម្បី​ទាក់ទាញ​ឲ្យ​មាន​ការ​ចូលរួម​ពី​ផ្នែក​ឯកជន។

-         ការ​ពង្រឹង​និង​គាំទ្រ​យន្តការ​ដែល​មាន​ស្រាប់​របស់​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ដើម្បី​ដឹកនាំ​ការ​អភិវឌ្ឍ​ភូមិ​ដោយ​មាន​ការ​ចូលរួម​ពី​សហគមន៍​មូលដ្ឋាន និង ជំរុញ​ការ​អភិវឌ្ឍ​ភូមិ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​របស់​គ្រួសារ​យោធិន​និង​នគរបាល រស់នៅ​តាម​បណ្ដោយ​ព្រំដែន​ទិស​ខាង​លិច​​និង​ខាង​ជើង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ប្រែ​ក្លាយ​អតីត​តំបន់​ប្រយុទ្ធ​ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​ដែល​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមកិច្ច ដោយ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​យុទ្ធសាស្ត្រ​សម្រាប់​ការ​ការពារ​បូរណភាព​ទឹកដី។

-         ការ​បង្កើន​ថវិកា​ប្រចាំ​ឆ្នាំ ១​ភាគរយ​នៃ​ថវិកា​ចំណាយ​របស់​ក្រសួង​-ស្ថាប័ន នីមួយ​ៗ ដើម្បី​យក​ទៅ​ធ្វើការ​អភិវឌ្ឍ​តំបន់​ទល់ដែន​កម្ពុជា-វៀតណាម-ឡាវ និង កម្ពុជា-ឡាវ-ថៃ។

-         ការ​បន្ត​ជំរុញ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ តាម​រយៈ​ការ​បង្កើត​ទំហំ​មីក្រូហិរញ្ញវត្ថុ និង​ជំរុញ​ការ​ប្រើប្រាស់​ឥណទាន​​ជនបទ​ប្រកប​ដោយ​ប្រសិទ្ធភាព ក្នុង​អត្រា​ការ​ប្រាក់​ទាប។

 

ខ. សកម្មភាព កម្មវិធី និង គម្រោង ដើម្បី​អនុវត្ត​គោលនយោបាយ​អាទិភាព

 

៤៣៧.   ដើម្បី​អនុវត្ត​គោលនយោបាយ​អាទិភាព សម្រាប់​នីតិកាល​ទី ៤ នៃ​រដ្ឋសភា ក្រសួង​អភិវឌ្ឍន៍​ជនបទ នឹង​ត្រូវ​បន្ត​អនុវត្ត​សកម្មភាព ដូច​តទៅៈ

-         ផ្ដល់​អាទិភាព​ដល់​ការ​ពង្រឹង​និង​ការ​អភិវឌ្ឍ​ស្ថាប័ន សម្រាប់​ក្រសួង​អភិវឌ្ឍន៍​ជនបទ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ក៏​ដូច​ជា​ការ​ជំរុញ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​សម្រាប់​មន្ត្រី​រាជការ​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង ប្រជាពលរដ្ឋ​ជនបទ​ទូទៅ រួម​ទាំង​ជនជាតិ​ដើម​ភាគ​តិច​ផង​ដែរ។

-         អនុវត្ត ការ​ធ្វើ​ផែនការ​មូលដ្ឋាន​ចម្រុះ ដោយ​ធ្វើការ​បញ្ចប់​ការងារ​នេះ​នៅ​តាម​បណ្ដា​ខេត្ត​ដែល​កំពុង​អនុវត្ត និង​ពង្រឹង​ទំហំ​ការងារ​ទៅ​បណ្ដា​ខេត្ត​ផ្សេង​ៗ​ទៀត​ដែល​ពុំ​ទាន់​បាន​អនុវត្ត។

-         ធ្វើ​បញ្ជីសារពើភណ្ឌ​ផ្លូវ​ជនបទ​គ្រប់​ប្រភេទ ហើយ​បញ្ចូល​ផ្លូវ​ទាំង​នោះ​ទៅ​ក្នុង​ផែនទី​ផ្លូវ​របស់​ក្រសួង ព្រមទាំង​ដាក់​ស្លាក​ឈ្មោះ​ផ្លូវ​និង​សញ្ញា​ចរាចរណ៍។

-         លើក​កម្ពស់​គុណភាព​ផ្លូវ​ជា​បណ្ដើរ​ៗ ពី​ក្រាល​គ្រួស​ក្រហម​ឲ្យ​ទៅ​ជា​ផ្លូវ​បេតុង ឬ ក្រាល​កៅស៊ូ​លើ​គ្រឹះ​ដី​ដែល​ធ្វើ​ស្ថេរ​កម្ម ដោយ​លាយ​ជាមួយ​ថ្ម​កំបោរ​និង​ស៊ីម៉ងត៍។

-         សាងសង់​ថ្មី ជួសជុល និង​ថែទាំ​អណ្ដូង​ទឹក​គ្រប់​ប្រភេទ​ដែល​មាន​ស្រាប់ ផ្ដល់​ស្រះទឹក និង​ផលិត​ពាង​យក្ស​ដើម្បី​ផ្គត់ផ្គង់​ទឹក​ស្អាត​សម្រាប់​បរិភោគ និង​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​គ្រួសារ ព្រមទាំង​កសាង​ប្រព័ន្ធ​ស្រោចស្រព​ខ្នាត​តូច។

-         ផ្ដល់​ការ​អប់រំ​អំពី​សុខភាព​និង​អនាម័យ ព្រមទាំង​សាងសង់​បង្គន់​អនាម័យ។

-         បង្កើត​គណៈកម្មាធិការ​អភិវឌ្ឍន៍​ភូមិ​ នៅ​ក្នុង​រចនាសម្ព័ន្ធ​និង​ប្រព័ន្ធ​ដែល​មាន​ស្រាប់​របស់​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។ ក្រសួង​មហាផ្ទៃ និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ សហការ​រៀបចំ​បែបបទ នីតិវិធី​នៃ​ការ​រៀបចំ និង​ការ​ប្រព្រឹត្តទៅ​របស់​គណៈកម្មាធិការ​អភិវឌ្ឍន៍​ភូមិ។

-         បន្ត​ធ្វើ​សកម្មភាព​ណែនាំ​ឲ្យ​ប្រជាជន បាន​យល់ដឹង​ពី​អត្ថប្រយោជន៍ " ភូមិ​មួយ​ផលិតផល​មួយ " ។

-         ជំរុញ​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ភូមិ​របស់​ប្រជាជន ជាពិសេស របស់​គ្រួសារ​យោធិន​និង​នគរបាល ដែល​រស់នៅ​តំបន់​ទល់ដែន​ទិស​ខាង​លិច និង​ខាង​ជើង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​កសាង​ប្រព័ន្ធ​ផ្លូវ​ ប្រព័ន្ធ​ធារាសាស្ត្រ​ខ្នាត​តូច អណ្ដូង​ទឹក ផ្ទះ សាលារៀន មណ្ឌល​សុខភាព ទីផ្សារ​ជា​ដើម ព្រមទាំង​ផ្ដល់​ដី​បង្កបង្កើត​ផល​កសិកម្ម ជូន​ប្រជាជន​ទាំង​នោះ។

-         កសាង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សហគមន៍ នៅ​តាម​ទីកន្លែង​ដែល​ចាំបាច់​នៃ​រាជធានី​ភ្នំពេញ-ខេត្ត ដើម្បី​ធ្វើ​ជា​កន្លែង​ពិសោធន៍​បច្ចេកវិទ្យា​ដាំដុះ ដំណាំ​កសិកម្ម​ផ្សេង​ៗ សម្រាប់​បង្ហាញ​ដល់​គ្រួសារ​កសិករ​នៅ​ក្នុង​សហគមន៍ ប្រយោជន៍​ឲ្យ​ពួក​គាត់​យក​បទ​ពិសោធន៍​ដែល​ទទួល​បាន​ជោគជ័យ​ទៅ​អនុវត្ត ដើម្បី​បង្កើន​ចំណូល​គ្រួសារ។

-         ជំរុញ​ការ​អនុវត្ត​កម្មវិធី​សន្តិសុខ​ស្បៀង តាម​គ្រួសារ​កសិករ នៅ​ក្នុង​ភូមិ។

-         ចងក្រង​គ្រួសារ​កសិករ​ជា​សមាគម សម្រាប់​ការ​ផ្ដល់​ឥណទាន​ជនបទ​ក្នុង​អត្រា​ការ​ប្រាក់​ទាប ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ទិញ​ជី​និង​ពូជ ការ​បង្កបង្កើនផល ការ​ចិញ្ចឹម​សត្វ ឬ​ការ​បង្កើត​មុខ​ជំនួញ​ខ្នាត​តូច ដើម្បី​បង្កើន​ប្រាក់​ចំណូល​ប្រចាំ​គ្រួសារ ព្រមទាំង​ណែនាំ​ឲ្យ​ប្រជាជន​បង្កើត​ធនាគារ​គោ/ក្របី និង​ធនាគារ​ស្រូវ ដើម្បី​ឲ្យ​ប្រជាជន​មាន​លទ្ធភាព​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​រូបភាព​ជា​ការ​ប្រើប្រាស់​ទុន​បង្វិល​ម្ដង​ម្នាក់។

 

តារាង​ទី​១៦៖ សូចនាករ​សំខាន់​ៗ របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ

សូចនាករ

២០០៨

ជាក់ស្ដែង

២០០៩

ប៉ានស្មាន

២០១០

ប៉ានស្មាន

២០១១

ប៉ានស្មាន

២០១២

ប៉ានស្មាន

២០១៣

ប៉ានស្មាន

២០១៥

ប៉ានស្មាន

ការ​ស្ដារ​ផ្លូវ​ថ្នល់​ជនបទ ២៨ ០០០ គ.ម

២៤ ១៤០

២៥ ៦៥៨

២៦ ៦៥៨

២៧ ៦៥៨

២៨ ៦៥៨

២៩ ៦៥៨

៣២ ០០០

ការ​ទទួល​បាន​ទឹក​ស្អាត​ (%នៃ​ប្រជាជន​នៅ​ជនបទ)

៤០.៤៩

៤១.៩៩

៤៣.៤៩

៤៤.៩៩

៤៦.៤៩

៤៧.៦៩

៥០.០៩

ការ​ទទួល​បាន​អនាម័យ​នៅ​ជនបទ​ (%នៃ​ប្រជាជន​នៅ​ជនបទ)

២៣.២៤

២៤.២៤

២៥.០០

២៧.០០

២៩.០០

៣១.០០

៣៣.០០

            សម្គាល់៖ គោលដៅ​ស្ដារ ​និង​អភិវឌ្ឍ​ផ្លូវ​ជនបទ ដែល​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​កំណត់​ក្នុង ផយអជ ក្នុង​ប្រវែង ២៥ ០០០ គ.ម សម្រាប់​ឆ្នាំ​២០១០ នោះ បច្ចុប្បន្ន​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​អនុវត្ត​សម្រេច និង​លើស​ផែនការ ចាប់​តាំង​ពី​ឆ្នាំ​២០០៩ ពោល​គឺ​អនុវត្ត​បាន​ប្រវែង ២៥ ៦៥៨ គ.ម។ គោលដៅ​ថ្មី​សម្រាប់​ឆ្នាំ​ ២០១៥ ដែល​ជា​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​កម្ពុជា ក្រសួង​អភិវឌ្ឍន៍​ជនបទ​នឹង​ខិតខំ​អនុវត្ត​សម្រេច​ឲ្យ​បាន​ប្រវែង ៣២ ០០០ គ.ម គឺ​ជា​តួ​លេខ​លើស​ប្រវែង​ផ្លូវ​ជនបទ​មាន​ក្នុង​អំឡុង​មុន​បណ្ដា​ឆ្នាំ​១៩៧៩ ដែល​បាន​កំណត់​យក​ប្រវែង ២៨ ០០០ គ.ម

You are here Home