ឯកឧត្ដម ជី ស៊ីថា  រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម ម៉ា វិចិត្រ អភិបាលរងខេត្តរតនគិរី និងគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ជួសជុល ថែទាំ និង លើកកម្ពស់កម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ)

ចែលរំលែក

ខេត្តរតនគិរី÷នៅថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម ជី ស៊ីថា  រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម ម៉ា វិចិត្រ អភិបាលរងខេត្តរតនគិរី និងគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ជួសជុល ថែទាំ និង លើកកម្ពស់កម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ) បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រាលដីក្រួស០១ខ្សែ ប្រវែង ២ ៥០០ ម៉ែត្រ ទទឹង ៨ម៉ែត្រ  ស្ពានបេតុង ១កន្លែង ប្រវែង៣០ម៉ែត្រ ទទឹង ៨ម៉ែត្រ ផ្លូវក្រាលដីល្បាយក្រួសសងខាងក្បាលស្ពាន ប្រវែងសរុប២០០ម៉ែត្រ(ម្ខាងៗប្រវែង១០០ម៉ែត្រ)និងលូប្រអប់មុខពីរ១កន្លែង ស្ថិតនៅភូមិប៉ាតឹង និងភូមិប៉ាហយ ឃុំប៉ង់ ស្រុកវើនសៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់  អភិបាលរងស្រុកវើនសៃ, លោកមេឃុំ, លោកមេភូមិ, ស្មៀនឃុំ, តំណាងកងវិស្វកម្មក្រសួងការពារជាតិ សរុប ១០ រូប ។

 

នៅរសៀលថ្ងៃដែលក្រុមការងារនៃមន្ទីរអភិវឌ្ឍន៍ជនបទបានបន្តចុះពិនិត្យស្ថានភាពស្រះទឹកចំនួន ៥ កន្លែងស្ថិតនៅឃុំត្រពាំងក្រហមចំនួន ៣ស្រះ និងឃុំត្រពាំងច្រេសចំនួន ២ស្រះ ក្នុងស្រុកកូនមុំ ខេត្តរតនគិរី ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ