ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ ដឹកនាំកុ្រមការងារទឹកស្អាត ចុះពិនិត្យស្ថានភាពទឹកអណ្តូង និងស្រះទឹក សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងកំឡុងពេលរដូវរាំងស្ងួត នៅខណ្ឌព្រែកព្នៅ និងខណ្ឌកំបូល
៣ ម៉ោងមុន ថ្ងៃទី៧ ខែឧសភា ២០២៤
ខេត្តព្រះវិហារ ៖ នាថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ លោក ម៉ប់ ធីរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ រួមដំណើរដោយលោកអនុប្រធានមន្ទីរ និងមន្រ្តីជំនាញ បានសហការជាមួយអាជ្ញាធរឃុំ ភូមិ បានចុះទៅពិនិត្យទីតាំងប្រភពទឹក និងការប្រើប្រាស់ទឹក សម្រាប់បរិភោគប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ស្ថិតនៅឃុំថ្មី ឃុំភ្នំពេញ និងឃុំព្រីងស្រុកជាំក្សាន្ត និងស្រុកគូលែន ខេត្តព្រះវិហារ។
សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៤ ខែមេសា នេះស្ថានភាពប្រភពទឹក និងការប្រើប្រាស់ទឹក ព្រមទាំងទឹកសម្រាប់បរិភោគប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅភូមិសាស្រ្តខាងលើ មិនទាន់មានបញ្ហាប្រឈមធ្ងន់ធ្ងរនៅឡើយ ពោលគឺគាត់មានទឹកប្រើប្រាស់ជាធម្មតា ៕