ប្រធានមន្ទីរអភិវឌ្ឍន៏ជនបទខេត្តសៀមរាប ចុះផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅស្រុកក្រឡាញ់ និងពិនិត្យស្ថានភាពផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុគ្រោះរាំងស្ងួតខ្លាំង និងធ្វើការជួសជុលអណ្តូងស្នប់ ជូនប្រជាពលរដ្ឋ

ចែលរំលែក
photo 2024 05 03 16 23 18

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៏ជនបទខេត្តសៀមរាប បានចូលរួមកិច្ចប្រជុំស្តីពី ការចុះផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលថ្នាក់ស្រុក នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាក្រុមការងារផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលថ្នាក់ខេត្ត ដែលរួមមាន លោកនាយករងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការផែនការ និងវិនិយោគខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកប្រធានការិយាល័យផែនការនៃទីចាត់ការផែនការ និងវិនិយោគខេត្ត លោក លោកស្រី មកពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរសុខាភិបាល មន្ទីរធម្មការ និងសាសនាខេត្ត មន្ទីរទេសចរណ៍ មន្ទីរអប់រំ យុវជន និងកីឡា។ ជាមួយគ្នានេះផងដែរ កម្មវិធីនេះក៏មានការចូលរួមពី លោកអភិបាលនៃគណៈអភិបាលស្រុកក្រឡាញ់ លោកនាយករដ្ឋបាលស្រុក មន្ត្រីរាជការនៃរដ្ឋបាលស្រុកអង្គរធំ លោកប្រធានក្រុមប្រឹក្សាឃុំក្នុងស្រុកអង្គរធំ សរុប ១៨រូប។

ការចុះផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះ មានគោលបំណងសំខាន់គឺ៖
១. ធានាសុក្រិតភាព តម្លាភាព នៃការផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

២. លើកទឹកចិត្តរដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ

៣. លើកទឹកចិត្ត និងផ្តល់កិត្តិយសដល់សហគមន៍

៤. ចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ សុខុមាលភាពសហគមន៍ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

ក្រុមការងារក៏បានធ្វើការចាប់សំណាកដើម្បីធ្វើការចុះអង្កេតបង្គន់តាមខ្នងផ្ទះ និងតាមទីកន្លែងផ្តល់សេវាសាធារណៈរដ្ឋ និងឯកជន ដូចជាសាលាស្រុក មណ្ឌលសុខភាព សាលារៀន សាលាឃុំ វត្តអារ៉ាម ជាដើម។ បន្ទាប់ពីធ្វើការអង្កេតរួចរាល់តាមចំនួនដែលបានកំណត់រួចមក ជាលទ្ធផលក្រុមការងារផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលថ្នាក់ខេត្ត បានសម្រេចថា ស្រុកក្រឡាញ់ពិតជាស្រុកដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលពិតប្រាកដមែន ។

ដោយឡែកនារសៀលថ្ងៃ លោក ទូច ម៉ាឡា រួមដំណើរជាមួយលោកប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ និងមន្រ្តីជំនាញ បានបន្តបានចុះពិនិត្យស្ថានភាពផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុគ្រោះរាំងស្ងួតខ្លាំង និងធ្វើការជួសជុលអណ្តូងស្នប់សហគមន៍មួយកន្លែងដែលរងការខូចខាតឱ្យដំណើរការឡើងវិញជូនប្រជាពលរដ្ឋក្នុងភូមិករលំ ឃុំតាសោម ស្រុងអង្គរជុំផងដែរ៕
photo 2024 05 03 10 39 45

photo 2024 05 03 10 40 13

photo 2024 05 03 11 41 50

photo 2024 05 03 11 41 56

photo 2024 05 03 11 41 59

photo 2024 05 03 11 42 00

photo 2024 05 03 11 42 12

photo 2024 05 03 11 42 18

photo 2024 05 03 16 23 18

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ