មន្ដ្រីបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យស្ថានភាពប្រភពទឹកស្រះសហគមន៍ របស់ប្រជាពលរដ្ឋចំនួន ៣កន្លែង

ចែលរំលែក

ខេត្ដបន្ទាយមានជ័យ៖ នាថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ មន្ដ្រីបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យស្ថានភាពប្រភពទឹកស្រះសហគមន៍ ដែលប្រឈមនឹងការរីងស្ងួត ចំនួន ៣កន្លែង ដូចខាងក្រោម៖

– ប្រភពទឹកស្រះសហគមន៍ ១កន្លែង មានបណ្ដោយ ៥០ម៉ែត្រ ទទឹង ៤០ម៉ែត្រ ជម្រៅ ៣ម៉ែត្រ ស្ថិតនៅភូមិតាអ៊ុន ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ដែលប្រជាពលរដ្ឋនៅអាចប្រើប្រាស់បាន។

– ប្រភពទឹកស្រះសហគមន៍ ២កន្លែង ស្រះទី១ មានបណ្ដោយ ៤០ម៉ែត្រ ទទឹង ២០ម៉ែត្រ និងជម្រៅ ៣,៥ម៉ែត្រ និងស្រះទី២ មានបណ្ដោយ ៨០ម៉ែត្រ ទទឹង ៣៥ម៉ែត្រ និងជម្រៅ ៣ម៉ែត្រ សម្រាប់ផ្គត់ផ្គង់ទឹកដល់ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចសហគមន៍ចំនួន ១កន្លែង មានប្រជាពលរដ្ឋបានភ្ជាប់បណ្តាញប្រើប្រាស់ចំនួន ១៧៥ខ្នងផ្ទះ នៅភូមិកក់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ អាចផ្គត់ផ្គង់ទឹកបានប្រហែល ១ខែទៀតប្រសិនបើគ្មានភ្លៀងធ្លាក់៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ