លោក សំ នីតូ អញ្ជើញចុះពិនិត្យមើលទីតាំង ស្ថានភាព ការប្រើប្រាស់ទឹកអណ្តូង និងស្រះទឹក នៅរដូវប្រាំងដែលមានភាពរីងស្ងួតខ្លាំងនាឆ្នាំកន្លងមក

ចែលរំលែក

ខេត្តស្វាយរៀង៖ នៅថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង  អមដោយលោកប្រធានការិយាល័យទឹកជនបទ និងមន្រ្តីបច្ចេកទេសមន្ទីរ បានចុះពិនិត្យមើលទីតាំង ស្ថានភាព ការប្រើប្រាស់ទឹកអណ្តូង និងស្រះទឹក នៅរដូវប្រាំងដែលមានភាពរីងស្ងួតខ្លាំងនាឆ្នាំកន្លងមក ស្ថិតនៅក្នុងទីតាំង ឃុំអណ្តូងពោធិ៍ ឃុំដូង ស្រុករមាសហែក និងឃុំបុសមន ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ។

 

បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែងរួចមកឃើញថា នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ នៅឃុំខាងលើ ការប្រើប្រាស់ទឹកអណ្តូងរបស់ពួកគាត់នៅប្រើប្រាស់បានជារៀងរាល់ថ្ងៃ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ