![ឯកឧត្តម ម៉ា សុវណ្ណា បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋានរៀបចំគោល នយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៨ 11 photo 2024 07 25 18 10 55 2](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-25_18-10-55-2-150x150.jpg)
លោក ទូច ម៉ាឡា ដឹកនាំមន្ដ្រីបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ បន្តចុះពិនិត្យស្ថានភាពការប្រើប្រាស់ទឹក របស់ប្រជាពលរដ្ឋក្នុងស្រុកវ៉ារិន
- ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៥:០០ ល្ងាច
- សកម្មភាពមន្ទីរ
![លោក ទូច ម៉ាឡា ដឹកនាំមន្ដ្រីបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ បន្តចុះពិនិត្យស្ថានភាពការប្រើប្រាស់ទឹក របស់ប្រជាពលរដ្ឋក្នុងស្រុកវ៉ារិន 2 photo 2024 05 01 20 25 38](https://www.mrd.gov.kh/wp-content/uploads/2024/05/photo_2024-05-01_20-25-38-1000x750.jpg)
ខេត្តសៀមរាប៖ នាថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ លោក ទូច ម៉ាឡា ប្រធានមន្ទីរ បានដឹកនាំមន្ដ្រីបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានបន្តចុះពិនិត្យស្ថានភាពការប្រើប្រាស់ទឹក តាមបណ្តាញចែកចាយទឹក ស្រះ អណ្តូង អូរ ប្រឡាយ នៅរដូវប្រាំងដែលមានភាពរីងស្ងួត និងមានបញ្ហាប្រឈមខ្លាំងក្នុងទីតាំងភូមិមួយចំនួន ក្នុងឃុំគោកដូង, និងភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ, ឃុំប្រាសាទ និងឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ។
ក្នុងឱកាសចុះពិនិត្យជាក់ស្តែង លោកប្រធានមន្ទីរ បានសំណេះសំណាល និងសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាប្រភពទឹកឱ្យបានល្អ និងប្រើប្រាស់ទឹកដោយការសន្សំសំចៃ ដើម្បីរក្សាបាននូវសុខភាព អនាម័យល្អ និងមានទឹកប្រើប្រាស់គ្រប់គ្រាន់ ជាពិសេសបានស្នើសុំឱ្យជួយផ្ដល់ព័ត៌មានជូនមន្ទីរ ក្នុងករណី ភូមិ ឃុំ ស្រុកណា មានការប្រឈមខ្លាំងនឹងបញ្ហាទឹករីងស្ងួត អណ្តូងខូច ខ្វះខាតទឹកបរិភោគ ឬប្រើប្រាស់ ដើម្បីមន្ទីរចាត់វិធានការដោះស្រាយឱ្យបានទាន់ពេលវេលា៕