![ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុង ១កន្លែង នៅស្រុកសៀមបូក 7 photo 2024 07 26 12 43 39](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-43-39-150x150.jpg)
ក្រុមការងារបច្ចេកទេសទឹកស្អាតរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានចុះត្រួតពិនិត្យប្រភពទឹកប្រើប្រាស់ និងជួសជុលអណ្ដូងទឹកជូនប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់រោទិ៍បានចំនួន ២ អណ្តូង
- ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពមន្ទីរ
![ក្រុមការងារបច្ចេកទេសទឹកស្អាតរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានចុះត្រួតពិនិត្យប្រភពទឹកប្រើប្រាស់ និងជួសជុលអណ្ដូងទឹកជូនប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់រោទិ៍បានចំនួន ២ អណ្តូង 2 photo 2024 04 30 13 33 55](https://www.mrd.gov.kh/wp-content/uploads/2024/05/photo_2024-04-30_13-33-55.jpg)
ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសទឹកស្អាតរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានចុះត្រួតពិនិត្យប្រភពទឹក និងបានជួសជុលអណ្ដួងទឹកចំនួន២ ជូនដល់ប្រជាពលរដ្ឋសម្រាប់ការប្រើប្រាស់ ក្នុងស្រុកកំពង់រោទិ៍។
ជាលទ្ធផលនៃការត្រួតពិនិត្យដោយសារបញ្ហានៃការកើនកំដៅ និងមិនមានភ្លៀងធ្លាក់ផងនោះ ធ្វើឱ្យនីវ៉ូទឹកអណ្ដូងមានការធ្លាក់ចុះ បូមពុំចេញទឹក ចំនួន ៤៥អណ្ដូង ស្ថិតនៅភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ។
ក្នុងនោះក្រុមជាងជុលម៉ូទ័រអណ្ដូងទឹក គឺបានជួសជុលអណ្តូងឱ្យដំណើរការធម្មតាឡើងវិញ បានចំនួន ២អណ្ដូង ដែលជាលទ្ធផលស្ថានភាពទឹកមានភាពចេញខ្លាំងជាងមុន ហើយប្រជាពលរដ្ឋសប្បាយចិត្ត និងធ្វើការថ្លែងអំណរគុណដល់ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដែលបានរកជាងធ្វើការកែច្នៃអណ្តូងពួកគាត់ដំណើរការបានល្អជាងមុន។