ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ  បានដឹកនាំមន្ត្រីក្រោមឱវាទ ដឹកទឹកតាមរថយន្តចែកជូនប្រជាពលរដ្ឋតាមខ្នងផ្ទះដែលកំពុងជួបប្រទះខ្វះខាត

ចែលរំលែក

ខេត្តតាកែវ ៖ នារសៀលថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ  បានដឹកនាំមន្ត្រីរបស់មន្ទីរ ដឹកទឹកតាមរថយន្តដើម្បីចែកជូនប្រជាពលរដ្ឋតាមខ្នងផ្ទះដែលកំពុងជួបប្រទះខ្វះខាតទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ  និងទឹកសម្រាប់បរិភោគបានចំនួន ៥គ្រួសារ ដោយក្នុង១ គ្រួសារ ទទួលបានទឹលសម្រាប់បរិភោគចំនួន ១ ០០០ លីត្រ ស្ថិតនៅភូមិ ព្រៃមាន ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។

 

សូមបញ្ជាក់ផងដែរថា៖ ក្រសួងអភិវឌ្ឍន៍ជនបទបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការខ្វះខាតទឹកប្រើប្រាស់របស់ប្រជាជនទូទាំងប្រទេស អាស្រ័យហេតុនេះក្រសួងក៏បានចេញសេចក្ដីណែនាំដល់ថ្នាក់ដឹកនាំ និងអង្គភាពក្រោមឱវាទក្រសួងទាំងអស់ចាត់វិធានការ និងកិច្ចអន្តរាគមន៍បន្ទាន់លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ