ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យការសាងសង់ស្ពានចំនួន២កន្លែង
១៦ នាទីមុន ថ្ងៃទី៨ ខែឧសភា ២០២៤
ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំផ្លូវខួបចំនួន ៤ខ្សែ ដោយក្រាលល្បាយក្រួសក្រហម ប្រវែងសរុប ១៧ ៧៨០ម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ និងសាងសង់លូមូលគ្រប់ប្រភេទចំនួន ២៨កន្លែង ស្ថិតនៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ផ្លូវទាំង ៤ខ្សែនេះ អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ ដែលជាលទ្ធផល គណៈកម្មាធិការអន្តរក្រសួង បានឯកភាព ទទួលបញ្ចប់សុពលភាព គម្រោង៕