
ឯកឧត្តម គុយ ឆាយ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការរៀបចំការប្ដេជ្ញាចិត្តស្ដីពីអាហារូបត្ថម្ភដើម្បីការលូតលាស់ឆ្នាំ២០២៥
៦ ម៉ោងមុន ថ្ងៃទី៧ ខែកុម្ភៈ ២០២៥
ខេត្តកំពត៖ នាថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានពិនិត្យ និងដោះស្រាយបញ្ហា ខ្វះទឹកសម្រាប់ហូប និងប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងស្ថានភាពនៃការរីងស្ងួតប្រភពទឹក បណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ដូចខាងក្រោម៖
– បានដឹកទឹកស្អាត ចែកជូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិរបងក្រាស ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ចំនួន ៣២ គ្រួសារ
– បានដំណើរការជីកស្រះសហគមន៍ជូនប្រជាពលរដ្ឋមួយកន្លែងមានបណ្ដោយ ៤០ម៉ែត្រ ទទឹង ៣០ម៉ែត្រ និងជម្រៅ ៣ម៉ែត្រ ស្ថិតនៅក្នុងភូមិដូនស៊យ ឃុំថ្មី ស្រុកទឹកឈូ
– បានចុះពិនិត្យទីតាំង អណ្តូងស្នប់អាហ្វ្រីដេវ ដែលបានខូចចំនួន ០៣អណ្តូង ដើម្បីជួសជុល ស្ថិតនៅឃុំដងទង់ និងឃុំទទុង ស្រុកដងទង់៕