លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ពិនិត្យអណ្ដូងស្នប់នៅឃុំជ្រុងពពេលស្រុករំដួល
៣៧ នាទីមុន ថ្ងៃទី៩ ខែឧសភា ២០២៤
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោកបណ្ឌិត ម៉ឹង សុខវិសាល ទីប្រឹក្សាបច្ចេកទេស បានចូលរួមប្រជុំពិនិត្យ និងពិភាក្សាលើផែនការសកម្មភាព ដើម្បីអនុវត្តវិធានគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅសាលសហសិក្សា នៃសាលាភូមិន្ទរដ្ឋបាល៕