មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង សហការជាមួយអាជ្ញាធរស្រុករំដួល ចុះពិនិត្យមើលការប្រើប្រាស់ទឹកអណ្តូងស្នប់តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ

ចែលរំលែក
photo 2024 05 06 16 08 04 2

ខេត្តស្វាយរៀង៖ នាថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ លោក សំ នីតូ ប្រធានមន្ទីរ បានដឹកនាំមន្ដ្រីបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង សហការជាមួយអាជ្ញាធរស្រុករំដួល ដើម្បីចុះពិនិត្យមើលការប្រើប្រាស់ទឹកអណ្តូងស្នប់តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងឃុំជ្រុងពពេល ចំនួន ២អណ្តូង ដែលមាននីវ៉ូទឹកធ្លាក់ចុះដល់កម្រិត ៩,៥ម៉ែត្រ ជាហេតុធ្វើឱ្យទឹកអណ្តូងស្នប់មានទុយយោមុខកាត់ ៤២មីលីម៉ែត្រ ទៅ ៤៩មីលីម៉ែត្រ ពិបាកក្នុងការបូមប្រើប្រាស់នៅរដូវប្រាំងនេះ។

បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែងរួចមកឃើញថា នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ នៅទីតាំងខាងលើ ការប្រើប្រាស់ទឹកអណ្តូងរបស់ពួកគាត់នៅប្រើប្រាស់បានជារៀងរាល់ថ្ងៃ។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានសំណូមពរ និងណែនាំដូចជា៖

–  ផ្សព្វផ្សាយ និងណែនាំពីរបៀបកែច្នៃប្រើម៉ូទ័របូម និងណែនាំឱ្យខួងអណ្តូងទុយយោមុខកាត់ចាប់ពី ៨០មីលីម៉ែត្រ ទៅ ១០០មីលីម៉ែត្រ ឡើងទៅ

–  សំណូមពរដល់គ្រួសារមានខ្នងផ្ទះជាប់ៗគ្នា ឬនៅក្នុងភូមិជាមួយគ្នាជួយចែករំលែកទឹកសម្រាប់ប្រើប្រាស់ទឹកដល់គ្រួសារមានបញ្ហាអណ្តូងស្នប់មិនអាចប្រើប្រាស់បាននៅរដូវប្រាំងនេះ

–  សំណូមពរឱ្យផ្អាកការបូមទឹកក្រោមដីយកធ្វើស្រែប្រាំងមួយរយៈសិន៕

photo 2024 05 06 16 08 03 2 photo 2024 05 06 16 08 03 photo 2024 05 06 16 08 04 2 photo 2024 05 06 16 08 04 3 photo 2024 05 06 16 08 04

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ