លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ពិនិត្យអណ្ដូងស្នប់នៅឃុំជ្រុងពពេលស្រុករំដួល

ចែលរំលែក
photo 2024 05 06 16 08 04 2 1

ខេត្តស្វាយរៀង ៖ នាថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង លោកអនុប្រធានមន្ទីរ លោកប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ ដោយសហការជាមួយលោកអភិបាលរង នៃគណៈអភិបាលស្រុករំដួល បានអញ្ជើញចុះពិនិត្យការប្រើប្រាស់ទឹកអណ្តូងស្នប់ចំនួន ២អណ្ដូង នៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ឃុំជ្រុងពពេល ដែលមាននីវ៉ូស្តាទិក (ជម្រៅទឹកក្នុងអណ្ដូង) ទឹកធ្លាក់ចុះដល់កម្រិត ៩,៥ម៉ែត្រ ជាហេតុធ្វើឱ្យទឹកអណ្តូងស្នប់ ពិបាកក្នុងការបូមទឹកយកមកប្រើប្រាស់នៅរដូវប្រាំងនេះ។

 

ដើម្បីងាយស្រួលដល់ការបូមទឹកយកមកប្រើប្រាស់ លោកប្រធានមន្ទីរបានណែនាំឱ្យប្រជាពលរដ្ឋជួយផ្សព្វផ្សាយ និងណែនាំពីរបៀបកែច្នៃប្រើប៉ូទ័របូម និងណែនាំឱ្យខួងអណ្តូងដោយប្រើប្រាស់ទុយយោមានមុខកាត់ចាប់ពី ៨០មីលីម៉ែត្រ ទៅ ១០០មីលីម៉ែត្រឡើងទៅ និងសូមឱ្យប្រជាពលរដ្ឋចេះចែករំលែកទឹកសម្រាប់អ្នកជិតខាងបានប្រើប្រាស់ និងម្យ៉ាងទៀតបានណែនាំឱ្យប្រជាពលរដ្ឋផ្អាកជាបណ្តោះអាសន្នការបូមទឹកពីអណ្ដូងយកមកធ្វើស្រែប្រាំង៕

photo 2024 05 06 16 08 03 2 1 photo 2024 05 06 16 08 03 1 photo 2024 05 06 16 08 04 2 1 photo 2024 05 06 16 08 04 3 1 photo 2024 05 06 16 08 04 1

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ