ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញទៅពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលល្បាយ ក្រួសចំនួន ១ខ្សែ នៅ ខេត្តព្រះវិហារ

ចែលរំលែក

ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច  និងហិរញ្ញវត្ថុ អញ្ជើញទៅពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលល្បាយ ក្រួសចំនួន ១ខ្សែ ប្រវែង ៧ ០០០ ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ លូប្រអប់ចំនួន ១កន្លែង លូមូលមុខពីរចំនួន ១កន្លែង និងលូមូលមុខមួយចំនួន ៤កន្លែង តភ្ជាប់ពីភូមិគុណភាព  ទៅភូមិណារ៉ុង និងភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ដែលអនុវត្តន៍ដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

 

បន្ទាប់ពីបានធ្វើការពិនិត្យជាក់ស្តែងទាំងគុណភាព និងសោភ័ណ្ឌភាពរួចមក និងយោងតាមស្មារតីអង្គប្រជុំ គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកលទ្ធផលការងារស្ថាបនាផ្លូវខាងលើ ដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាពរ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ