ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីលទ្ធផលសង្ខេបនៃបេសកកម្មគាំទ្រ លើកទី៤ នៃគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន ២

ចែលរំលែក

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីលទ្ធផលសង្ខេបនៃបេសកកម្មគាំទ្រ លើកទី៤ នៃគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន ២ (DRM2) ដោយ មានការអញ្ជើញចូលរួមពីសំណាក់ក្រុមបេសកកម្មការងារ នៃធនាគារពិភពលោក ដឹកនាំដោយលោកស្រី Vica Rosario Bogaerts, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានគ្រប់គ្រងគម្រោង និងសមាជិកនៃអង្គភាពគ្រប់គ្រងគម្រោង។

 

តាមរយៈការបំពេញបេសកកម្ម អង្គប្រជុំបានបូកសរុបលទ្ធផលសង្ខេប ដូចខាងក្រោម៖

–  ធនាគារពិភពលោក បានធ្វើការវាយតម្លៃល្អប្រសើរ ចំពោះវឌ្ឍនភាពនៃការអនុវត្តគម្រោង។

–  បន្ទាប់ពីបានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពាន និងផ្លូវ នៅក្នុងខេត្តត្បូងឃ្មុំ និងកំពង់ចាម (កញ្ចប់ទី១ នៃគម្រោង) និងទីតាំងបាក់ច្រាំងទន្លេ នៅលើខ្សែផ្លូវ TK2 កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ក្រុមបេសកកម្ម នឹងពិនិត្យលទ្ធភាព ក្នុងការគាំទ្រការសាងសង់ផ្លូវវាង៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ