ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារចុះសំណេះសំណាល និងសួរសុខទុក្ខ ដល់ចាស់ជរានៅតាមខ្នងផ្ទះ ចំនួន ៨ គ្រួសារ ដែលរស់នៅក្នុងភូមិព្រៃតាកុយ ស្រុកដំណាក់ចង្អើរ ខេត្តកែប ។

ចែលរំលែក

ខេត្តកែប÷ ថ្ងៃសុក្រ ១៣កេីត ខែផល្គុន ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤  ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទទួលបន្ទុក ភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប រួមជាមួយ លោក ហង្ស សាវ៉ន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប លោក ឡុង សានី លោក កុល យោង ព្រមទាំងក្រុមការងារ បានចុះសំណេះសំណាល និងសួរសុខទុក្ខ ដល់ចាស់ជរានៅតាមខ្នងផ្ទះ ចំនួន ៨ គ្រួសារ ដែលរស់នៅក្នុងភូមិព្រៃតាកុយ ស្រុកដំណាក់ចង្អើរ ខេត្តកែប ។

 

ក្នុងនោះផងដែរក្រុមការងារបានឧបត្ថម្ភនូវ អង្ករចំនួន ២០គីឡូ ទឹកត្រី ៣ដប ទឹកស៉ីអ៉ីវ ៣ដប អំបិល ១គីឡូ និងសារុងចំនួន ១ ក្នុងមួយគ្រួសារ ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ