ឯកឧត្តម ជា ស្រ៊ុន បានដឹកនាំប្រតិភូគណៈកម្មការអន្តរក្រសួង ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើផ្លូវថែទាំខួបដោយក្រាលកៅស៊ូ DBST បន្ថែមពីលើ (Reseal DBST)ចំនួន ០៣គម្រោង

ចែលរំលែក

ខេត្តបាត់ដំបង-ខេត្តសៀមរាប នៅថ្ងៃព្រហស្បតិ៍-ថ្ងៃសុក្រ ១២-១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ, ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ បានដឹកនាំប្រតិភូគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើផ្លូវថែទាំខួបដោយក្រាលកៅស៊ូ DBST បន្ថែមពីលើ (Reseal DBST)ចំនួន ០៣គម្រោង ស្ថិតនៅខេត្តបាត់ដំបង និងខេត្តសៀមរាប រួមមាន៖

 

គម្រោងទី១៖ ការងារថែទាំផ្លូវខួបចំនួន ០២កំណាត់ ដោយក្រាលកៅស៊ូ DBST បន្ថែមពីលើ (Reseal DBST)ប្រវែងសរុប ៧ ២០០ម ទទឹង ៦ម ក្នុងនោះជួសជុលកាយគ្រឹះឡើងវិញ ប្រវែង ២ ២០០ម ទទឹង ៦ម ស្ថិតក្នុងឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង (គម្រោងលេខ DRR-PM-2023-No.007)។

 

គម្រោងទី២៖ ការងារថែទាំផ្លូវខួបចំនួន ០១ខ្សែ ដោយក្រាលកៅស៊ូ DBST បន្ថែមពីលើ (Reseal DBST)ប្រវែងសរុប ៥ ៣៥០ម ទទឹងខ្នងលើ ៦ម ស្ថិតក្នុងឃុំសំរោង និងឃុំពពេល ស្រុកសូត្រនិគម ខេត្តសៀមរាប (គម្រោងលេខ DRR-PM-2023-No.024)។

 

គម្រោងទី៣៖ ការងារថែទាំផ្លូវខួបចំនួន ០២កំណាត់ ដោយក្រាលកៅស៊ូ DBST បន្ថែមពីលើ (Reseal DBST)ប្រវែងសរុប ១០ ០០០ម ទទឹងខ្នងលើ ៦ម ស្ថិតក្នុងឃុំបល្ល័ង្គ និងឃុំសសរស្តម្ភ ស្រុកប្រាសាទបាគង និងស្រុកពួក ខេត្តសៀមរាប (គម្រោងលេខ DRR-PM-2023-No.006)។គម្រោងខាងលើនេះអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ ប្រើប្រាស់ថវិកាជំពូក៦១។

 

បន្ទាប់ពីបានចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារគម្រោងខាងលើ គណៈកម្មការអន្តរក្រសួងបានសម្រេចឯកភាពទទួលបញ្ចប់សុពលភាពលើគម្រោងខាងលើនេះ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ