មន្ទីរអភិវឌ្ឍន៍ជបទខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសការផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទថ្នាក់ខេត្ត (PWG-RWSSH) ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤

ចែលរំលែក

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃសុក្រ ១៣ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជបទខេត្តកំពង់ធំបានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសការផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទថ្នាក់ខេត្ត (PWG-RWSSH) ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាព​ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ លោកវេជ្ជបណ្ឌិតលន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ  និងលោកស្រី ផន សុផារី ប្រធានបច្ចេកទេសផ្នែកទឹកស្អាត និងអនាម័យជនបទ រួមជាមួយវត្តមានរបស់ក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត អភិបាលក្រុង/ស្រុក អង្គការដៃគូពាក់ព័ន្ធ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តទាំងអស់អញ្ជើញចូលរួមក្នុងអង្គប្រជុំនេះផងដែរ ដែលធ្វើឡើងនៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ។

 

លោក តាន់ វាសនា ប្រធានមន្ទីរស្តីទី បានលើកយកនូវសកម្មភាពការងារដែលអនុវត្តបានកន្លងមកបង្ហាញដោយក្នុងកិច្ចសហការជាមួយមន្ទីរ/ស្ថាប័ន និងអង្គការដៃគូរពាក់ព័ន្ធ ជាពិសេស អង្គការទស្សនៈពិភពលោក អង្គការ RTI និងអង្គការ Water Aid រួមជាមួយនឹងអាជ្ញាធរ ស្រុក ឃុំ ភូមិ ដោយអនុវត្តលើការងារផ្គត់ផ្គងទឹកស្អាត ដោយគិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៣ អត្រាបង្គន់អនាម័យមានចំនួន ១៥០ ៦៩៩ខ្នងផ្ទះ ស្មើនឹង ៨៩,៧៣%  និងអត្រាប្រើប្រាស់បង្គន់អនាម័យចំនួន ៩៧,៩៣% ចំពោះអត្រាផ្គត់ផ្គង់ផឹកស្អាតកម្រិតមូលដ្ឋាន មានការកើនឡើងប្រមាណ១៥៩ ៣៦៣គ្រួសារ ស្មើនឹង៨៨%។

 

ឯកឧត្តម​​ ព្រឹម រដ្ឋា ក៏បានអំពាវនាវដល់មន្ទីរ/អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង/ស្រុក និងអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ត្រូវតែធ្វើកិច្ចសហការគ្នា​ លើវិស័យផ្គត់ផ្គង់ទាំងស្អាត និងអនាម័យជនបទនេះឱ្យបានខ្លាំងក្លាថែមទៀតនិងយកចិត្តទុកដាក់ក្នុងការអនុវត្តការងារនេះនៅសហគមន៍ឲ្យមានប្រសិទ្ធភាពខ្ពស់។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ