ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញជាជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការគ្រប់គ្រងប្រព័ន្ធទិន្នន័យក្នុងវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ (Management Information System “MIS”)

ចែលរំលែក

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការគ្រប់គ្រងប្រព័ន្ធទិន្នន័យក្នុងវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ” (Management Information System “MIS”) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ ឯកឧត្តម លោក លោកស្រីជាអគ្គនាយករង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នាយកដ្ឋានថែទាំសុខភាពជនបទ នាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ អង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ដោយចូលរួមផ្ទាល់ និងតាមប្រព័ន្ធបញ្ជូនវីដេអូ និងសម្លេង (Zoom) សរុបប្រមាណ ១៣០នាក់។

 

សិក្ខាសាលាខាងលើមានគោលបំណង ដើម្បីរិះរកមធ្យោបាយក្នុងការប្រមូល និងវិភាគទិន្នន័យអោយមានប្រសិទ្ធភាព និងសង្គតភាពរវាងស្ថាប័នពាក់ព័ន្ធ ព្រមទាំងការប្រើប្រាស់ទិន្នន័យពាក់ព័ន្ធវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ សម្រាប់ជាធាតុចូលក្នុងការរៀបចំ “ប្រព័ន្ធគ្រប់គ្រងប្រព័ន្ធទិន្នន័យវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ” (Management Information System “MIS”)៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ