ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត បណ្ដាលមកពីរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តពោធិសាត់

ចែលរំលែក
photo 2020 10 22 15 20 45

នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិសាត់ បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋចំនួន ៣០០ គ្រួសារ ដែលមានជីវភាពខ្វះខាត បណ្ដាលមកពីរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅឃុំកញ្ជរ ស្រុកកណ្ដៀង ដោយមួយគ្រួសារទទួលបាន អង្ករ ១០ គីឡូក្រាម មី ១ កេស ធុងជ័រចំណុះ ២០ លីត្រ ចំនួន ១ ពីដុងចំណុះ ២០ លីត្រ ចំនួន ១ ថ្នាំក្លរសម្រាប់ដាក់ទឹកប្រើប្រាស់ សាប៊ូប្រតិច ចំនួន ២ ដុំ និងសាប៊ូម្សៅ ២ កញ្ចប់ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ និងប្រតិភូរួមដំណើរ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង ២ ៣០០ ម៉ែត្រ អណ្ដូងទឹក បង្គន់អនាម័យ ដែលខូចខាតដោយសារជំនន់ទឹកភ្លៀងនៅភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិសាត់។

ដោយឡែកផ្លូវក្រាលក្រួសក្រហមប្រវែង ២ ៣០០ ម៉ែត្រ ដែលបានខូច ឯកឧត្ដមបណ្ឌិតសភាចារ បានណែនាំឱ្យប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិសាត់ដាក់បញ្ចូលទៅក្នុងគម្រោងជួសជុលបន្ទាន់ ដើម្បីធ្វើការជួសជុលក្នុងពេលឆាប់ៗខាងមុខនេះ៕

photo 2020 10 22 12 47 39 photo 2020 10 22 15 19 56 photo 2020 10 22 15 20 05 photo 2020 10 22 15 20 22 photo 2020 10 22 15 20 32 photo 2020 10 22 15 20 45 photo 2020 10 22 15 20 53 photo 2020 10 22 15 21 17 photo 2020 10 22 15 21 24 photo 2020 10 22 15 21 29 photo 2020 10 22 15 21 50 photo 2020 10 22 15 22 10

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ