
ឯកឧត្ដម ហួត សារឹម ដឹកនាំគណៈកម្មការអន្ដរក្រសួងពិនិត្យ និងប្រគល់-ទទួល សមិទ្ធផលចំនួន ២គម្រោងនៅខេត្តសៀមរាប
- ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង

ខេត្តសៀមរាប ៖ នាថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្ដរក្រសួង រួមមាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅពិនិត្យ និងប្រគល់-ទទួល សមិទ្ធផលចំនួន ២គម្រោងដូចខាងក្រោមនេះ ៖
-គម្រោងទី១៖
– ការងារឈូសឆាយសម្អាតព្រៃ និងរាវកាកសំណល់គ្រាប់មិនទាន់ផ្ទុះ លើផ្ទៃដីទំហំ ១ ៤១០ហិកតា និងចាក់ដីបំពេញតាមឡូតិ៍ និងទីតាំងសាធារណៈបានចំនួន ៦ ៦៧៦ ៣៤៨ ម៉ែត្រគូប
– ស្ថាបនាផ្លូវក្រាលបេតុងចំនួន ១៩ខ្សែ ប្រវែងសរុប ២៧ ៤១៣ម៉ែត្រ ទទឹងប្រវែង ៩ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ចិញ្ចើមផ្លូវក្រាលដីល្បាយថ្មភ្នំសងខាង ដោយម្ខាងៗមានប្រវែង ២ម៉ែត្រ
– សាងសង់លូប្រអប់មុខពីរចំនួន ១៦កន្លែង លូមូលគ្រប់ប្រភេទចំនួន ៩៥កន្លែង
– អណ្តូងលូ ( ទំហំ១,៦ម៉ែត្រ×១,៦ម៉ែត្រ×២ម៉ែត្រ ) ចំនួន ១ ០៣០កន្លែង ។ សមិទ្ធផលខាងលើនេះស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ ពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។
-គម្រោងទី២៖
– ការស្ថាបនាផ្លូវក្រាលបេតុងចំនួន ២៨ខ្សែ ប្រវែងសរុប ៣១ ៣៣៩ម៉ែត្រ ( ខ្សែទី១ ទី២ និងទីទី៣ ប្រវែងសរុប ២ ៣១០ម៉ែត្រ ទទឹង ៧ម៉ែត្រ និងខ្សែទី៤ ដល់ខ្សែទី ២៨ ប្រវែងសរុប ២៩ ០២៩ម៉ែត្រ ទទឹង ៩ម៉ែត្រ ) ចិញ្ចើមផ្លូវក្រាលដីល្បាយថ្មភ្នំសងខាងម្ខាងៗប្រវឋែង ២ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ
– ការងារស្ថាបនា ផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន ២៦ខ្សែ ប្រវែងសរុប ១០ ៤៤៤ម៉ែត្រ ( ខ្សែទី២៩ ដល់ខ្សែទី ៥៤ ) មានទទឹងប្រវែង ៧ម៉ែត្រ ចិញ្ចើមផ្លូវក្រាលដីល្បាយថ្មភ្នំសងខាងផ្លូវ ដោយ ម្ខាងមានប្រវែង ២ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ
– សាងសង់លូប្រអប់ចំនួន ០២កន្លែង
– លូមូលគ្រប់ប្រភេទចំនួន ១១៥កន្លែង
– លូមូលបណ្តោយផ្លូវប្រភេទ HDPE មុខកាត់ ១ម៉ែត្រ ប្រវែងសរុប ៦០០០ម៉ែត្រ
– លូមូលបណ្តោយផ្លូវប្រភេទ HDPE មុខកាត់ ០,៦ម៉ែត្រ ប្រវែងសរុប ២ ៥៩០ម៉ែត្រ
– អណ្តូងលូ( ទំហំ ១,៦ម៉ែត្រ×១,៦ម៉ែត្រ×២ម៉ែត្រ ) ចំនួន ៧០០កន្លែង
– អណ្តូងលូ ( ទំហំ១ម៉ែត្រ×១ម៉ែត្រ×១,២ម៉ែត្រ ) ចំនួន ៥០០កន្លែង
– ការងារឈូសឆាយសម្អាតព្រៃទំហំ ៦ ២៤៨ ៦៧៥ម៉ែត្រការ៉េ
– ការងារចាក់ដីបំពេញតាមឡូតិ៍ជូនប្រជាពលរដ្ឋ និងទីតាំងសាធារណៈបានចំនួន ៤ ២៨១ ៩៤៩ម៉ែត្រគូប
– សាងសង់ផ្សារចំនួន ១កន្លែង មានចំនួន ៨ខ្នង មានសំណង់បង្គន់អនាម័យចំនួន ២ខ្នង មួយខ្នង ៥បន្ទប់ និង មួយខ្នង ១០បន្ទប់ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងៗ ។ សមិទ្ធផលខាងលើនេះស្ថិតក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុក បន្ទាយស្រី ខេត្តសៀមរាប
សមិទ្ធផលទាំង ២គម្រោងខាងលើនេះអនុវត្តដោយ កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ។
បន្ទាប់ពីបានពិនិត្យ ទៅលេីលក្ខណ:បច្ចេកទេស គុណភាព និងសោភ័ណភាព រួចមក គណៈកម្មការបានសម្រេចឯកភាពប្រគល់-ទទួល ១០០% ៕