ក្រុមការងារអនុវត្តគម្រោងឥណទាននៃនាយកដ្ឋានសេដ្ឋកិច្ចជនបទ បានរៀបចំកិច្ចប្រជុំស្ដីពី ការចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជីសាច់ប្រាក់ នៅអង្គភាពអនុវត្តគម្រោង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ

ចែលរំលែក

ខេត្តកំពង់ចាម៖ នាថ្ងៃអង្គារ-ព្រហស្បតិ៍ ១៣កើត-១៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក.ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣-២៥ ខែមករា ឆ្នាំ២០២៤  ក្រុមការងារអនុវត្តគម្រោងឥណទាននៃនាយកដ្ឋានសេដ្ឋកិច្ចជនបទ បានរៀបចំកិច្ចប្រជុំស្ដីពី ការចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជីសាច់ប្រាក់ នៅអង្គភាពអនុវត្តគម្រោង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

 

កិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេល ០៣ថ្ងៃ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្ដម លី ណារុន រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលគម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលបំណងពិនិត្យ និងផ្ទៀងផ្ទាត់សាច់ប្រាក់ជាមួយប្រជាពលរដ្ឋ ដែលជាអតិថិជន ពាក់ព័ន្ធនឹងឯកសារ

ប្រាក់កម្ចី និងការសងត្រលប់មកវិញ ដែលទទួលបានលទ្ធផលដូចខាងក្រោម៖

 

–  ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្រុមការងារបានចុះពិនិត្យ និងជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋជាអតិថិជន នៅស្រុកស្ទឹងត្រង់ ចំនួន ០៣ឃុំ (១១ភូមិ)

 

–  ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ក្រុមការងារបានចុះពិនិត្យ និងសម្ភាសន៍ជាមួយប្រជាពលរដ្ឋ ជាអតិថិជន នៅស្រុកកោះសូទិន ចំនួន ០១ឃុំ (០៤ភូមិ)

 

–  ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ក្រុមការងារបានចុះពិនិត្យ និងសម្ភាសន៍ជាមួយប្រជាពលរដ្ឋ ជាអតិថិជន នៅស្រុកចំការលើ ចំនួន ០២ឃុំ (០៥ភូមិ)។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ