ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យចលនាភូមិគំរូ នៅភូមិឫស្សថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ

ចែលរំលែក

ខេត្តតាកែវ ៖ នាព្រឹកថ្ងៃសៅរ៍ ២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្ដម រដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ  អគ្គនាយក ប្រធាននាយកដ្ឋាន បានអញ្ជើញទៅពិនិត្យស្ថានភាព និងសកម្មភាពអភិវឌ្ឍន៍ចលនាភូមិគំរូ ក្នុងក្របខ័ណ្ឌគម្រោងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់វិធីសាស្រ្ដចលនាភូមិថ្មី ស្ថិតនៅក្នុងភូមិឫស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

បន្ទាប់ពីបានស្ដាប់របាយការណ៍វឌ្ឍនភាពរបស់ លោកប្រធានគណៈកម្មការអភិវឌ្ឍន៍ភូមិឫស្សីថ្មីរួចមក ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះប្រជាពលរដ្ឋក្នុងសហគមន៍។

សូមជម្រាបជូនផងដែរថា ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូអមដំណើរក្នុងពេលនេះគឺដើម្បីពិនិត្យពីវឌ្ឍនភាព នៃការរីកចម្រើនរបស់សហគមន៍ និងពិនិត្យជាក់ស្ដែងពីសមិទ្ធផលនានា របស់ភូមិគំរូដែលមានស្រាប់ ដើម្បីរៀបចំជាផែនការយុទ្ធសាស្រ្តក្នុងការរៀបចំភូមិគំរូផ្សេងទៀតទូទាំងប្រទេស។

គួរបញ្ជាក់ផងដែរថា៖ គម្រោងអភិវឌ្ឍន៍ជនបទដោយប្រើប្រាស់វិធីសាស្រ្ដចលនាភូមិថ្មី បាននិងកំពុងអនុវត្តភូមិឱ្យក្លាយជាភូមិគំរូសាកល្បងចំនួន ៣០ភូមិ ក្នុងខេត្តចំនួន ៣ គឺខេត្តកំពង់ស្ពឺ ចំនួន ១០ភូមិ ខេត្តតាកែវ ចំនួន ១០ភូមិ និងខេត្តត្បូងឃ្មុំ ចំនួន ១០ភូមិ ។ ដោយឡែកនៅឃុំចំប៉ា ស្រុកព្រៃកប្បាស មាន៥ភូមិគឺ៖ ភូមិជម្ពូព្រឹក ភូមិប្ញស្សីថ្មី ភូមិពន្សាំង ភូមិចំប៉ា និងភូមិរនាមពេជ្រ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ