មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចុះពិនិត្យស្ថានភាពប្រើប្រាស់ទឹកដោយជ្រើសរើសទីតាំងសម្រាប់សាងសង់អណ្ដូងស្នប់ចំនួន ៣អណ្ដូង ក្នុងស្រុកតាលោសែន និងជួសជុលអណ្តូងបានចំនួន ២អណ្តូងក្នុងស្រុកកណ្តៀង
៤៥ នាទីមុន ថ្ងៃទី៤ ខែឧសភា ២០២៤
នាថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នាយកដ្ឋានថែទាំសុខភាពជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត សហការជាមួយរដ្ឋបាលស្រុកទឹកឈូ ខេត្តកំពត គាំទ្រដោយ អង្គការភ្លែន កម្ពុជា ( Plan Cambodia ) បានបន្តចុះយុទ្ធនាការផ្សព្វផ្សាយអំពីវិធីបង្ការ និងទប់ស្កាត់ ការចម្លង Covid-19។
យុទ្ធនាការនេះ បានចាក់មេក្រូផ្សាយសារអប់រំ និងចែកផ្ទាំង poster វិធីទប់ស្កាត់ហានិភ័យជម្ងឺកូវីដ១៩ ពីរបៀបលាងសម្អាតដៃជាមួយ សាប៊ូ ចំនួន ៤៤០ ផ្ទាំង ចែកអាកុលដល់ជនបង្គោលក្នុងភូមិចំនួន ២៧ លីត្រ និងចែកសាប៊ូលាងដៃ ដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ១១ ភូមិ និងឃុំចំនួន ៣ គឺឃុំព្រែកត្នោត ឃុំកោះតូច និងឃុំម៉ាក់ប្រាង្គ ក្នុងភូមិសាស្រ្ដស្រុកទឹកឈូ ខេត្តកំពត។