លោកស្រី ជី ថាវី ដឹកនាំក្រុមការងារបច្ចេកទេស  ការិយាល័យផ្គត់ផ្គង់ទឹកជនបទ ចុះទៅពិនិត្យ ជាក់ស្តែងនៅតាមទីតាំងភូមិដែលអាចនឹងមានបញ្ហាប្រឈមអត់ទឹកប្រើប្រាស់ ស្រះទឹករីងស្ងួត ដោយសារការប្រែប្រួលអាកាសធាតុ

ចែលរំលែក

ខេត្តកណ្តាល៖ នៅថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានដឹកនាំក្រុមការងារបច្ចេកទេស  ការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល សហការជាមួយរដ្ឋបាលស្រុកពញាឮ និងរដ្ឋបាលឃុំដែលបាននិងកំពុងមានបញ្ហាប្រឈមអត់ទឹកប្រើប្រាស់ ស្រះទឹករីងស្ងួត ដោយសារការប្រែប្រួលអាកាសធាតុ នៅតាមបណ្តាឃុំ ក្នុងស្រុកពញាឮ ខេត្តកណ្តាល។

 

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក ប៊ូ ភឿន ប្រធានការិយាល័យផែនការគាំទ្រឃុំ និងលោក លោកស្រីប្រធាន អនុប្រធានការិយាល័យជំនាញនៃរដ្ឋបាលស្រុកពញាឮ លោកមេឃុំ លោក លោកស្រីជំទប់ឃុំ ក្រុមប្រឹក្សាឃុំ លោក លោកស្រីមេភូមិ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

 

ក្នុងឱកាសនោះ លោកស្រីប្រធានមន្ទីរ បានដឹកនាំក្រុមការងារការិយាល័យផ្គត់ផ្គង់ទឹកជនបទ ចុះទៅពិនិត្យ ជាក់ស្តែងនៅតាមទីតាំងភូមិដែលអាចនឹងមានបញ្ហាប្រឈមរួមមាន៖ ភូមិដំបូកមានលក្ខណ៍ ភូមិអញ្ចាញ ភូមិស្រែតាសេក ភូមិស្ដុកឈូក ភូមិល្វា ភូមិបែកថ្លាង ភូមិអំពិលរូង ភូមិត្រពាំងជ្រៅ ក្នុងឃុំទំនប់ធំ និងភូមិតាគោ ភូមិថ្មី ភូមិ  តាពេទ្យ ភូមិស្លែង ភូមិតាតូច ភូមិត្រពាំងសង្កែ ភូមិត្រពាំងព្រលិត ភូមិពពែ ភូមិត្បូងវត្ត សាលាបឋមសិក្សាអង្គស្លែង សាលាបឋមសិក្សាជ្រៃលាស់ សាលាបឋមសិក្សាទួលព្រិច ក្នុងឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល ព្រមទាំងបានចុះពិនិត្យស្ថានីយ៍ផលិតទឹកស្អាតឯកជន ១កន្លែងផងដែរ។

 

បន្ទាប់ពីបានចុះពិនិត្យនៅតាមទីតាំងជាក់ស្តែងរួចមក លោកស្រីប្រធានមន្ទីរ បានណែនាំដល់មន្ត្រីបច្ចេកទេសការិយាល័យផ្គត់ផ្គង់ទឹកជនបទ ធ្វើការពិនិត្យលើការងារបច្ចេកទេសជាក់ស្តែង ដើម្បីស្វែងរកមធ្យោបាយ និងលទ្ធភាព ធ្វើការសាងសង់ និងជួសជុលអណ្ដូងស្នប់ជូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហាខ្វះខាតទឹកសម្រាប់ប្រើប្រាស់ និងបរិភោគប្រចាំថ្ងៃ។

 

ក្នុងនោះភូមិដែលត្រូវជួយបន្ទាន់រួមមាន៖ ភូមិតាគោ ២អណ្ដូង ភូមិថ្មី ១អណ្ដូង ភូមិតាពេទ្យ ១អណ្ដូង នៅក្នុងឃុំជ្រៃលាស់ និងភូមិត្រពាំងជ្រៅ ១អណ្ដូង ភូមិស្រែតាសេក ១អណ្ដូង ភូមិស្ដុកឈូក ១អណ្ដូង នៅក្នុងឃុំទំនប់ធំ ស្រុកពញាឮ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ