
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ ចុះផ្ទៀងផ្ទាត់ខេត្តព្រះវិហារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF
- ១ ថ្ងៃមុន ថ្ងៃទី៥ ខែមិថុនា ២០២៥
- សកម្មភាពក្រសួង

ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២៥ នៅសាលប្រជុំសាលាមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំ ជាមួយក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារដើម្បីចុះផ្ទៀងផ្ទាត់ខេត្តព្រះវិហារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្រោមអធិបតីភាពឯកឧត្តម អ៊ុក គឹមសាន អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធាន PWG។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក ម៉ប់ ធីរិត ប្រធានមន្ទីរ លោក-លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុលនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ លោក លោកស្រីតំណាងមន្ទីរនានា និងជាក្រុមការងារ PWG លោកអភិបាលស្រុក លោក-លោកស្រីអភិបាលរងក្រុង ស្រុក តំណាង អង្គការទស្សនៈពិភពលោក សរុបចំនួន ៣៦នាក់។
ជាលទ្ធផល (១). បានចាប់ឆ្នោតជ្រើសរើសស្ថាប័នរដ្ឋ និងឯកជន ចំនួន ៣០អង្គភាព សម្រាប់ក្រុមការងារចុះផ្ទៀងផ្ទាត់ផ្នែកស្ថាប័ន (២). បានចាប់ឆ្នោតជ្រើសរើសភូមិចំនួន០៤ ឃុំចំនួន០៤ ស្រុកចំនួន ០២ សម្រាប់ក្រុមការងារចុះផ្ទៀងផ្ទាត់ផ្នែកសហគមន៍ ពិនិត្យសំណាកចំនួន២០៤ខ្នងផ្ទះ និង (៣). ក្រុមការងារបានចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ទៅតាមក្រុមនីមួយៗដែលចាប់ឆ្នោត៕