
លោក ម៉ម សុភា បានចុះធ្វើសវនកម្មលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង និងថវិកាកម្មវិធីឆ្នាំ២០២៤-២០២៥ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន និងខេត្តពោធិ៍សាត់
- ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តប៉ៃលិន-ពោធិ៍សាត់៖ នាថ្ងៃចន្ទ ៧កើត-ព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដិស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២-៥ ខែមិថុនា ឆ្នាំ២០២៥ លោក ម៉ម សុភា អនុប្រធាននាយកដ្ឋានសវកម្មផ្ទៃក្នុង និងមន្ត្រីជំនាញ តំណាងលោកស្រី ចាន់ ច្រិប ប្រធាននាយកដ្ឋានសវនកម្ម ផ្ទៃក្នុង បានចុះធ្វើសវនកម្មលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង និងថវិកាកម្មវិធីឆ្នាំ២០២៤-២០២៥ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន និងខេត្តពោធិ៍សាត់ មានការចូលរួមពី និងសហការយ៉ាងជិតស្និទ្ធពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន និងពោធិ៍សាត់ប្រកបដោយការទទួលខុសត្រូវខ្ពស់។
គោលបំណងចម្បងនៃការចុះធ្វើសវនកម្មនេះដើម្បីពង្រឹងនិងត្រួតពិនិត្យ លើឯកសារផ្សេងៗរួមមានដូចខាងក្រោម
-ការត្រួតពិនិត្យឯកសារ ហិរញ្ញវត្ថុ
-ត្រួតពិនិត្យផ្នែកការគ្រប់គ្រងរដ្ឋបាល
-ត្រួតពិនិត្យឯកសារប្រតិបត្តិការ និងចុះទៅត្រួតពិនិត្យ នូវសមិទ្ធផលរបស់មន្ទីរ។