
ឯកឧត្តម ប៉ែន ពេជ្រសាលី អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីកម្មវិធីអនាម័យ និងទឹកសម្រាប់ទាំងអស់គ្នា ជាមួយតំណាងកម្មវិធី SWA របស់អង្គការ UNICEF
១ ម៉ោងមុន ថ្ងៃទី១៩ ខែមិថុនា ២០២៥
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានដឹកនាំកិច្ចប្រជុំរវាងនាយកដ្ឋាន និងអង្គការដៃគូជាតិ-អន្តរជាតិចំនួន ១៥អង្គការ។ កិច្ចប្រជុំនេះក្នុងគោលបំណងផ្សព្វផ្សាយអំពី វឌ្ឍនភាពការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិចក្នុងឆមាសទី១ ឆ្នាំ២០២៥ របស់នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច និងពិភាក្សាអំពីការរៀបចំទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣១ និងលើកទី២១ នៅកម្ពុជា នៅខេត្តកំពង់ធំ។ សមាសភាពចូលរួមមាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងតំណាងអង្គការទាំង ១៥ ដែលមានចំនួនសរុប ២៩នាក់ ស្ត្រី ១០នាក់ នៅសាលប្រជុំជាន់ទី៤ ទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ។