
ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អមដំណើរក្រុមបេសកកម្មរបស់ធនាគារ KfW, AFD និង EU ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់នៅការដ្ឋានផ្លូវជនបទ និងសំណង់សិល្បការ្យ នៅខេត្តកំពង់ធំ ក្នុងក្របខណ្ឌកម្មវិធី RID4CAM
- ១ ថ្ងៃមុន ថ្ងៃទី៥ ខែមិថុនា ២០២៥
- សកម្មភាពក្រសួង

ខេត្តកំពង់ធំ ៖ នាថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ និងជានាយកកម្មវិធីអភិវឌ្ឍន៍ជនហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពគ្រប់គ្រងកម្មវិធី RID4CAM ដោយមានការអញ្ជើញចូលរួមអមដំណើរដោយលោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ និងក្រុមទីប្រឹក្សាបច្ចេកទេស (PIC) បានអមដំណើរក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU) ដឹកនាំដោយលោកស្រីបណ្ឌិត Carmen Colla ប្រធានគ្រប់គ្រងគម្រោងជាន់ខ្ពស់ នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ប្រចាំប្រទេសអាល្លឺម៉ង់ ដើម្បីចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់នៅការដ្ឋានផ្លូវជនបទ និងសំណង់សិល្បការ្យ នៅខេត្តកំពង់ធំ ក្នុងក្របខណ្ឌកម្មវិធី RID4CAM រួមមានដូចខាងក្រោម ៖
១. ខ្សែផ្លូវទី១ ៖ “តាអោក-កំពីងតាគង់” មានប្រវែង ៤,៧០០គីឡូម៉ែត្រ ពីភូមិតាអោក ទៅភូមិកំពីងតាគង់ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បច្ចុប្បន្នសម្រេចបាន ១៩,២១%
២. ខ្សែផ្លូវទី២ ៖ “ឥន្ទកុមារ-តាប៉ោង” មានប្រវែង ៩,៥០០គីឡូម៉ែត្រ ពីភូមិឥន្ទកុមារ ទៅភូមិតាប៉ោង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បច្ចុប្បន្នសម្រេចបាន ១៩,២១%
៣. ខ្សែផ្លូវទី៣ ៖ “បន្ទាយយោមរាជ-ត្នោតជុំ” មានប្រវែង ៣,៧០០គីឡូម៉ែត្រ ពីភូមិបន្ទាយយោមរាជ ទៅភូមិត្នោតជុំ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ បច្ចុប្បន្នសម្រេចបាន ១៧,០០%។