សារលិខិតជូនពរ និងអបអរសាទររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះសម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក្នុងឱកាសនៃថ្ងៃទទួលបានដំណក់ប្រេងដំបូងនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់សម្តេចតេជោ។
Year: ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ម៉ោង ៥:០៧ ល្ងាច
Notification of the Results of Bidding for Contract Package CW-C1 and CW-C2.
សាលិខិតជូនពររបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ផ្ញើជូនថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្ដសករាជ ២០២១
សាលិខិតជូនពររបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ផ្ញើជូនថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្ដសករាជ ២០២១
វឌ្ឍនភាពការងារប្រចាំខែវិច្ឆិកា និងទិសដៅការងារខែធ្នូ ឆ្នាំ ២០២០ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
វឌ្ឍនភាពការងារប្រចាំខែតុលា និងទិសដៅការងារខែវិច្ឆិកា ឆ្នាំ ២០២០ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឲ្យលោកឧកញ៉ា អ៊ុច សម្បត្តិ ស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្ដៅ និងភរិយា ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងធ្វើការប្រគល់ និងទទួលម៉ាសចំនួន ៣០ ០០០ ម៉ាស់ និងជែលចំនួន ២ ០០០ ដប ដែលជាអំណោយរបស់ក្រុមហ៊ុនគ្រួសារកក់ក្ដៅ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩
នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឲ្យលោកឧកញ៉ា អ៊ុច សម្បត្តិ ស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្ដៅ និងភរិយា ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងធ្វើការប្រគល់ និងទទួលម៉ាសចំនួន ៣០ ០០០ ម៉ាស់ និងជែលចំនួន ២ ០០០ ដប ដែលជាអំណោយរបស់ក្រុមហ៊ុនគ្រួសារកក់ក្ដៅ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ៕
ការស្រង់តម្លៃការងារសាងសង់បង្គន់អនាម័យ
ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង អញ្ជើញទៅពិនិត្យ និងវាយតម្លៃគម្រាងស្ថាបនាស្ពាន និងលូប្រអប់ ចំនួន៣កន្លែង នៅខេត្តប៉ៃលិន
នាថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង អញ្ជើញទៅពិនិត្យ និងវាយតម្លៃគម្រាងស្ថាបនាស្ពាន និងលូប្រអប់ នូវ គម្រោងលេខ (DRR-NC-2019-No.062) ដើម្បីធ្វើការប្រគល់ទទួលបញ្ចប់រយៈពេលធានាសុពលភាពនៃការស្ថាបនាស្ពាន ចំនួន៣កន្លែង ប្រវែងសរុប ៥៧ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ក្នុងនោះ (ស្ពានប្រវែង ១៥ ម៉ែត្រ ចំនួន១កន្លែង ២៤ ម៉ែត្រ ចំនួន១កន្លែង និងស្ពាន ប្រវែង ១៨ ម៉ែត្រ ចំនួន១កន្លែង) ព្រមទាំងលូប្រអប់មុខពីរ ចំនួន២កន្លែង និងលូប្រអប់មុខពីរបង្កប់ ចំនួន២កន្លែង ស្ថិតនៅផ្លូវ ខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា ថៃ ពីភ្នំកុយ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទៅច្រកចៅសែន ស្រុកសំឡូត ខេត្តបាត់ដំបង ដែល អនុវត្តដោយកងកម្លាំងវិស្វកម្មអគ្គបញ្ជាការដ្ឋាន នៃអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។
ជាលទ្ធផល គណៈកម្មការអន្ដរក្រសួង បានសម្រេចឯកភាពទទួលយកដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាពរ៕
លទ្ធផលនៃវេទិកាអន្តរជាតិចែករំលែកបទពិសោធន៍ក្នុងការកាត់បន្ថយភាពក្រីក្រ រៀបចំដោយការិយាល័យដឹកនាំក្រុមប្រឹក្សារដ្ឋ និងការិយាល័យព័ត៌មាន ក្រុមប្រឹក្សារដ្ឋនៃប្រទេសចិន កាលពីល្ងាចថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្ដីពីលទ្ធផលនៃវេទិកាអន្តរជាតិចែករំលែកបទពិសោធន៍ក្នុងការកាត់បន្ថយភាពក្រីក្រ រៀបចំដោយការិយាល័យដឹកនាំក្រុមប្រឹក្សារដ្ឋ និងការិយាល័យព័ត៌មាន ក្រុមប្រឹក្សារដ្ឋនៃប្រទេសចិន កាលពីល្ងាចថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២០។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមវេទិកាអន្តរជាតិស្តីពីការចែករំលែកបទពិសោធន៍ក្នុងការកាត់បន្ថយភាពក្រីក្រ ក្រោមប្រធានបទ “ការលើកកម្ពស់ការកាត់បន្ថយភាពក្រីក្រជាសកល និងការកសាងសហគមន៍អនាគតរួមគ្នាជាសកល”
នាល្ងាចថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមវេទិកាអន្តរជាតិស្តីពីការចែករំលែកបទពិសោធន៍ក្នុងការកាត់បន្ថយភាពក្រីក្រ ដែលរៀបចំឡើងដោយការិយាល័យដឹកនាំនៃក្រុមប្រឹក្សារដ្ឋចិន (LGOP) និងការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋនៃប្រទេសចិន ក្រោមប្រធានបទ “ការលើកកម្ពស់ការកាត់បន្ថយភាពក្រីក្រជាសកល និងការកសាងសហគមន៍អនាគតរួមគ្នាជាសកល”។