អគ្គនាយកដ្ឋានបច្ចេកទេស ទទួលបន្ទុកធ្វើទំនាក់ទំនង សម្របសម្រួល និងគ្រប់គ្រងកម្មវិធីផ្លូវលំជនបទ ផ្គត់ផ្គង់ទឹកជនបទ ថែទាំសុខភាពបឋម អភិវឌ្ឍសហគមន៍ និងអភិវឌ្ឍសេដ្ឋកិច្ចជនបទ។
អគ្គនាយកដ្ឋានបច្ចេកទេស ដឹកនាំដោយអគ្គនាយកមួយរូប ដែលអមដោយអគ្គនាយករងជាជំនួយការតាមការចាំបាច់។ អគ្គនាយកដ្ឋានបច្ចេកទេស មាននាយកដ្ឋានចំណុះចំនួន ៥ ដូចខាងក្រោម៖
- នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ
- នាយកដ្ឋានថែទាំសុខភាពជនបទ
- នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍
- នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និង
- នាយកដ្ឋានផ្លូវលំជនបទ។