previous arrowprevious arrow
next arrownext arrow

បេសកកម្មរបស់ក្រសួងអភិវឌ្ឍន៍ជនបទ

ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានបង្កើតឡើងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/១២ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៩៦។

ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់បេសកកម្មឲ្យដឹកនាំ និងគ្រប់គ្រងវិស័យអភិវឌ្ឍន៍ជនបទនៃព្រះរាជាណាចក្រកម្ពុជា ដែលមានមុខងារនិងភារកិច្ចសំខាន់ៗដូចខាងក្រោម៖

  • កំណត់នយោបាយនិងយុទ្ធសាស្រ្តនៃការអភិវឌ្ឍន៍ជនបទ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល
  • លើកទិសដៅផែនការយៈពេលខ្លី មធ្យម និងវែង លើការងារអភិវឌ្ឍន៍ជនបទដើម្បីកែលម្អស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រជារាស្រ្តជនបទឲ្យកាន់តែល្អប្រសើរឡើង កាត់បន្ថយជាបណ្តើរៗនូវភាពក្រីក្រ និងភាពខុសគ្នារវាងអ្នកជនបទនិងអ្នកទីក្រុង
  • ចូលរួមក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដោយកម្រិតសកម្មភាពការងារត្រឹមថ្នាក់គ្រួសារ ភូមិ និងឃុំ ក្នុងព្រះរាជាណាចក្រកម្ពុជា
  • សិក្សាស្រាវជ្រាវ ប្រមូលផ្តុំ និងគ្រប់គ្រងទិន្នន័យ ព័ត៌មាន ស្ថិតិ អំពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅតំបន់ជនបទនៃព្រះរាជាណាចក្រកម្ពុជា ដោយគិតទាំងតំបន់ភ្នំ តំបន់ខ្ពង់រាប និងតំបន់វាលរាប។
  • អភិវឌ្ឍន៍ធនធានមនុស្សតាមរយៈការបណ្តុះបណ្តាលបច្ចេកទេសជំនាញ និងចំណេះដឹងដល់មន្រ្តី បុគ្គលិករាជការរបស់ក្រសួង។
អានបន្ត

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ស្វែងយល់ពីព្រឹត្តិការណ៍ និងព័ត៌មានថ្មីៗអំពីក្រសួងអភិវឌ្ឍន៍ជនបទ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ...
ខេត្តកំពង់ធំ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ...
រាជធានីភ្នំពេញ​ ៖​ នាថ្ងៃព្រហស្បតិ៍ ៥កេីត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ...
បាត់ដំបង ៖ នានៅព្រឹកថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ...
ខេត្តកណ្ដាល ៖ នាថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ...

រចនាសម្ព័ន្ធគ្រប់គ្រង

យោងអនុក្រឹត្យលេខ ៧៨ អនក្រ.បក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ, អនុក្រឹត្យលេខ ៥១ អនក្រ.បក ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០១
ស្តីពីការធ្វើវិសោធនកម្មលើអនុក្រឹត្យលេខ ៧៨ អនក្រ.បក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
និងអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០០៨ ស្តីពីការបង្កើតនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងអភិវឌ្ឍន៍ជនបទ
អគ្គាធិការដ្ឋាន
  • ធ្វើអធិការកិច្ចជាប្រចាំលើ
    គ្រប់អង្គភាពក្រោមឱវាទក្រសួង
  • ធ្វើរបាយការណ៍​ជូន​រដ្ឋ​មន្រ្តី​ពី​ការ​ប្រព្រឹត្ត​ទៅ​របស់​អង្គភាព​ដែល​បាន​ធ្វើ​អធិការ​កិច្ច​រួច និង​ពី​មធ្យោបាយ​កែ​លម្អ​ការ​ប្រព្រឹត្ត​ទៅ​របស់​អង្គភាព​ទាំងនោះ
ទំព័រអង្គភាព
អគ្គនាយកដ្ឋាន
រដ្ឋបាលនិងហិរញ្ញវត្ថុ
  • នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក
  • នាយកដ្ឋានផ្គត់ផ្គង់និងហិរញ្ញវត្ថុ
  • នាយក​ដ្ឋាន​ផែនការ​និង​ទំនាក់​ទំនង​សាធារណៈ
  • នាយកដ្ឋានបណ្តុះបណ្តាលនិងស្រាវជ្រាវ
  • នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិ
    ភាគតិច
ទំព័រអង្គភាព
អគ្គនាយកដ្ឋាន
បច្ចេកទេស
  • នាយកដ្ឋានផ្លូវលំជនបទ
  • នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ
  • នាយកដ្ឋានថែទាំសុខភាពជនបទ
  • នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍
  • នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច
    ជនបទ
ទំព័រអង្គភាព
នាយកដ្ឋាន
សវនកម្មផ្ទៃក្នុង
ទំព័រអង្គភាព
មន្ទីរអភិវឌ្ឍន៍ជនបទ
រាជធានី-ខេត្ត
  • នៅតាមខេត្តឬក្រុង​នីមួយៗ​ មាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ឬ​ក្រុង​មួយ​ ដែល​ទទួល​បន្ទុក​អនុវត្ត​និង​សម្រប​សម្រួល​សកម្មភាព​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ
ទំព័រអង្គភាព

ឯកសារនិងរបាយការណ៍ថ្មីៗ

ទទួលបាននូវឯកសារ និងរបាយការណ៍ថ្មីរបស់អង្គភាពនានានៃក្រសួងអភិវឌ្ឍន៍ជនបទ
ក្រសួងអភិវឌ្ឍន៍នបទបានរៀបចំ បង្កើត និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅណែនាំបច្ចេកទេសស្តីពី ថាមពលខ្នាតតូច ដោយផ្ដោតទៅលើការផ្គត់ផ្គង់ថាមពលខ្នាតតូចពីពន្លឺព្រះអាទិត្យ និងជីវឧស្ម័ន។ សៀវភៅណែនាំបច្ចេកទេសនេះ ជាឧបករណ៍ជំនួយសម្រាប់អ្នកពាក់ព័ន្ធនានា ក្នុងវិស័យផ្គត់ផ្គង់ថាមពលខ្នាតតូចយកទៅប្រើប្រាស់ ជាចំណេះដឹង និងមធ្យោបាយផ្គត់ផ្គង់ថាមពលប្រកបដោយប្រសិទ្ធភាព ៕ ...
Loading...

កម្រងទស្សនីយភាពនានារបស់ក្រសួងអភិវឌ្ឍន៍ជនបទ

ទស្សនាកម្រងទស្សនីយភាពនានារបស់ក្រសួងអភិវឌ្ឍន៍ជនបទ

ទំព័រ Facebook របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ក្រសួងអភិវឌ្ឍន៍ជនបទ

អាសយដ្ឋាន៖ ដីឡូត៍លេខ ៧៧១-៧៧៣ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ +៨៥៥ ១២ ៦៦៩ ៥៣៥
អ៊ីម៉ែល: Info@mrd.gov.kh
គេហទំព័រ: www.mrd.gov.kh
ទំព័រហ្វេសប៊ុក: www.facebook.com/mrdcambodia
YouTube Channel: www.youtube.com/MinistryofRuralDevelopment

ផែនទីបង្ហាញទីតាំងទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ