photo_2019-01-30_18-56-22 - copy - copy
ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្តរក្រសួង អញ្ជើញចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ និងលូចំនួន ០៣គម្រោង ស្ថិតនៅខេត្តស្វាយរៀង និងខេត្តតាកែវ
photo_2019-01-30_18-56-22 - copy - copy
photo_2019-01-30_18-56-22
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញចូលរួមថ្ងៃទី២ នៃកិច្ចប្រជុំគណៈកម្មការ ដឹកនាំ របស់គណៈកម្មាធិការភាពជាដៃគូសកលនៃការសំអាត និងទឹកស្អាតសម្រាប់ទាំងអស់គ្នា (SWA)
photo_2019-01-30_18-56-22
previous arrowprevious arrow
next arrownext arrow

បេសកកម្មរបស់ក្រសួងអភិវឌ្ឍន៍ជនបទ

ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានបង្កើតឡើងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/១២ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៩៦។

ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់បេសកកម្មឲ្យដឹកនាំ និងគ្រប់គ្រងវិស័យអភិវឌ្ឍន៍ជនបទនៃព្រះរាជាណាចក្រកម្ពុជា ដែលមានមុខងារនិងភារកិច្ចសំខាន់ៗដូចខាងក្រោម៖

  • កំណត់នយោបាយនិងយុទ្ធសាស្រ្តនៃការអភិវឌ្ឍន៍ជនបទ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល
  • លើកទិសដៅផែនការយៈពេលខ្លី មធ្យម និងវែង លើការងារអភិវឌ្ឍន៍ជនបទដើម្បីកែលម្អស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រជារាស្រ្តជនបទឲ្យកាន់តែល្អប្រសើរឡើង កាត់បន្ថយជាបណ្តើរៗនូវភាពក្រីក្រ និងភាពខុសគ្នារវាងអ្នកជនបទនិងអ្នកទីក្រុង
  • ចូលរួមក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដោយកម្រិតសកម្មភាពការងារត្រឹមថ្នាក់គ្រួសារ ភូមិ និងឃុំ ក្នុងព្រះរាជាណាចក្រកម្ពុជា
  • សិក្សាស្រាវជ្រាវ ប្រមូលផ្តុំ និងគ្រប់គ្រងទិន្នន័យ ព័ត៌មាន ស្ថិតិ អំពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅតំបន់ជនបទនៃព្រះរាជាណាចក្រកម្ពុជា ដោយគិតទាំងតំបន់ភ្នំ តំបន់ខ្ពង់រាប និងតំបន់វាលរាប។
  • អភិវឌ្ឍន៍ធនធានមនុស្សតាមរយៈការបណ្តុះបណ្តាលបច្ចេកទេសជំនាញ និងចំណេះដឹងដល់មន្រ្តី បុគ្គលិករាជការរបស់ក្រសួង។
អានបន្ត

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ស្វែងយល់ពីព្រឹត្តិការណ៍ និងព័ត៌មានថ្មីៗអំពីក្រសួងអភិវឌ្ឍន៍ជនបទ
From September to November 2020, Cambodia experienced heavy rainfall across ...
Read More
ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ផ្ញើសារលិខិតគោរពជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ...
Read More
The project development objective is to support resilient reconstruction of ...
Read More

រចនាសម្ព័ន្ធគ្រប់គ្រង

យោងអនុក្រឹត្យលេខ ៧៨ អនក្រ.បក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ, អនុក្រឹត្យលេខ ៥១ អនក្រ.បក ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០១
ស្តីពីការធ្វើវិសោធនកម្មលើអនុក្រឹត្យលេខ ៧៨ អនក្រ.បក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
និងអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០០៨ ស្តីពីការបង្កើតនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងអភិវឌ្ឍន៍ជនបទ
អគ្គាធិការដ្ឋាន
  • ធ្វើអធិការកិច្ចជាប្រចាំលើ
    គ្រប់អង្គភាពក្រោមឱវាទក្រសួង
  • ធ្វើរបាយការណ៍​ជូន​រដ្ឋ​មន្រ្តី​ពី​ការ​ប្រព្រឹត្ត​ទៅ​របស់​អង្គភាព​ដែល​បាន​ធ្វើ​អធិការ​កិច្ច​រួច និង​ពី​មធ្យោបាយ​កែ​លម្អ​ការ​ប្រព្រឹត្ត​ទៅ​របស់​អង្គភាព​ទាំងនោះ
ទំព័រអង្គភាព
អគ្គនាយកដ្ឋាន
រដ្ឋបាលនិងហិរញ្ញវត្ថុ
  • នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក
  • នាយកដ្ឋានផ្គត់ផ្គង់និងហិរញ្ញវត្ថុ
  • នាយក​ដ្ឋាន​ផែនការ​និង​ទំនាក់​ទំនង​សាធារណៈ
  • នាយកដ្ឋានបណ្តុះបណ្តាលនិងស្រាវជ្រាវ
  • នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិ
    ភាគតិច
ទំព័រអង្គភាព
អគ្គនាយកដ្ឋាន
បច្ចេកទេស
  • នាយកដ្ឋានផ្លូវលំជនបទ
  • នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ
  • នាយកដ្ឋានថែទាំសុខភាពជនបទ
  • នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍
  • នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច
    ជនបទ
ទំព័រអង្គភាព
នាយកដ្ឋាន
សវនកម្មផ្ទៃក្នុង
ទំព័រអង្គភាព
មន្ទីរអភិវឌ្ឍន៍ជនបទ
រាជធានី-ខេត្ត
  • នៅតាមខេត្តឬក្រុង​នីមួយៗ​ មាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ឬ​ក្រុង​មួយ​ ដែល​ទទួល​បន្ទុក​អនុវត្ត​និង​សម្រប​សម្រួល​សកម្មភាព​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ
ទំព័រអង្គភាព

កម្រងទស្សនីយភាពនានារបស់ក្រសួងអភិវឌ្ឍន៍ជនបទ

ទស្សនាកម្រងទស្សនីយភាពនានារបស់ក្រសួងអភិវឌ្ឍន៍ជនបទ

ទំព័រ Facebook របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ក្រសួងអភិវឌ្ឍន៍ជនបទ

អាសយដ្ឋាន៖ ដីឡូត៍លេខ ៧៧១-៧៧៣ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ +៨៥៥ ១២ ៦៦៩ ៥៣៥
អ៊ីម៉ែល: Info@mrd.gov.kh
គេហទំព័រ: www.mrd.gov.kh
ទំព័រហ្វេសប៊ុក: www.facebook.com/mrdcambodia
YouTube Channel: www.youtube.com/MinistryofRuralDevelopment

ផែនទីបង្ហាញទីតាំងទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ