![ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុង ១កន្លែង នៅស្រុកសៀមបូក 3 photo 2024 07 26 12 43 39](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-43-39-150x150.jpg)
ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុង ១កន្លែង នៅស្រុកសៀមបូក
២ ម៉ោងមុន ថ្ងៃទី២៧ ខែកក្កដា ២០២៤
គម្រោងអភិវឌ្ឍន៍នេះមានគោលបំណងជួយដល់ការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឱ្យមានភាពធន់ បន្ទាប់ពីវាបានរងការខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២០ និងព្រឹត្តិការណ៍ទឹកជំនន់ឯទៀតដែលកើតឡើងជាញឹកញាប់, ធ្វើការបញ្ជ្រាបការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយទៅក្នុងរាល់ដំណើរការការងាររបស់រដ្ឋាភិបាល និងដើម្បីធ្វើការឆ្លើយតបឱ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ក្នុងករណីមានវិបត្តិឬគ្រាអាសន្នកើតឡើងភ្លាមៗ។ គោលបំណងនេះនឹងសម្រេចឱ្យបានតាមរយៈការអនុវត្តសកម្មភាពនានាដែលត្រូវបានរៀបចំជាបួនសមាសភាគ។ សមាសភាគនីមួយៗមានសេចក្តីបរិយាយលម្អិតផ្នែក ១.២ នៅក្នុងក្របខណ្ឌគ្រប់គ្រងបរិស្ថាន និងសង្គម។