Month / August 2023
-
ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្តទាំង១១
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃព្រហស្បតិ៍ ១៥ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្តទាំង១១ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ដើម្បីពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្ត ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ដើម្បីកាត់បន្ថយភាពក្រីក្រជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន…
August 31, 2023 -
ក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តឧត្តរមានជ័យ ដឹកនាំដោយ លោក ហេង សុជា ប្រធានការិយាល័យថែទាំសុខភាពជនបទ បានសហការជាមួយក្រុមការងារបច្ចេកទេសរបស់អង្គការ FH-Cambodia ចុះពិនិត្យនិងផ្ទៀងផ្ទាត់ស្ថានភាពអនាម័យរបស់ប្រជាពលរដ្ឋ
ខេត្តឧត្តរមានជ័យ៖ នាថ្ងៃចន្ទ-ពុធ ១២-១៤កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨-៣០ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តឧត្តរមានជ័យ ដឹកនាំដោយ លោក ហេង សុជា ប្រធានការិយាល័យថែទាំសុខភាពជនបទ បានសហការជាមួយក្រុមការងារបច្ចេកទេសរបស់អង្គការ FH-Cambodia ចុះពិនិត្យនិងផ្ទៀងផ្ទាត់ស្ថានភាពអនាម័យរបស់ប្រជាពលរដ្ឋ ក្នុងភូមិចំនួន១២ នៃភូមិសាស្រ្តស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីវាយតម្លៃការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ ជាលទ្ធផល៖ ស្ថានភាពអនាម័យក្នុងភូមិទាំង១២ បានសម្រេចតាមសូចនាករដែលមានចែងក្នុងគោលការណ៍ណែនាំស្ដីពីផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាសពាសកាល គឺសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាសពាសកាល៕
August 31, 2023 -
លោក ខុន លីដូ អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានចូលរួមសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពជាតិឆ្នាំ២០២១-២០២៥ នៃគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ ក្រោមអធិបតីភាពឯកឧត្ដម គន់ ជាស៊ីន អនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។
នាព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ លោក ខុន លីដូ អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានចូលរួមសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពជាតិឆ្នាំ២០២១-២០២៥ នៃគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ ក្រោមអធិបតីភាពឯកឧត្ដម គន់ ជាស៊ីន អនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានសមាសភាពចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអង្គការដៃគូ សរុបចំនួន ១៣៥នាក់។ អង្គសិក្ខាសាលាមានគោលបំណងសំខាន់ៗចំនួន ៣ រួមមាន៖ ១.…
August 31, 2023 -
ឯកឧត្តម អឿន ធារិទ្ធ ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយជាសាធារណៈ និងបើកដំណើរការអនុវត្តគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ”
ខេត្ដបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅសាលាស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឯកឧត្តម អឿន ធារិទ្ធ ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយជាសាធារណៈ និងបើកដំណើរការអនុវត្តគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” ។ ពិធីផ្សព្វផ្សាយ និងបើកដំណើរការគម្រោងនេះ មានការអញ្ជើញចូលរួមពី លោក សុខ ពេញណន អភិបាលរង នៃគណៈអភិបាលស្រុកម៉ាឡៃ មន្ត្រីសម្របសម្រួលគម្រោងថ្នាក់ជាតិ ទីប្រឹក្សាកូរ៉េ …
August 30, 2023 -
លោកស្រី នួន មុនីចិន្ដា ៖ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី២៩ ប្រធានបទ “យុវជនជនជាតិដើមភាគតិចជាតួអង្គនៃការផ្លាស់ប្តូរ ដើម្បីសិទ្ធិស័្វយសម្រេច”
ខេត្តស្ទឹងត្រែង៖ នាថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង លោកស្រី នួន មុនីចិន្ដា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានអញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាជនជាតិដើមភាគតិចពិភពលោក ៩ សីហា លើកទី២៩ និងលើកទី ១៩ នៅកម្ពុជា ក្រោមប្រធានបទ “យុវជនជនជាតិដើមភាគតិចជាតួអង្គនៃការផ្លាស់ប្តូរ ដើម្បីសិទ្ធិស័្វយសម្រេច” ដែលរៀបចំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ដោយមានសមាសភាពអញ្ជើញចូលរួមមាន ក្រុមការងារនៃនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច តំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង…
August 30, 2023 -
ឯកឧត្តម អឿន ធារិទ្ធ ទីប្រឹក្សាក្រសួង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយជាសាធារណៈ និងបើកដំណើរការអនុវត្តគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ”
ខេត្តប៉ៃលិន៖ នារសៀលថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅសាលាក្រុងប៉ៃលិន ខេត្តប៉ៃលិន ឯកឧត្តម អឿន ធារិទ្ធ ទីប្រឹក្សាក្រសួង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយជាសាធារណៈ និងបើកដំណើរការអនុវត្តគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” ។ នៅក្នុងកម្មវិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពី ទីប្រឹក្សាកូរ៉េ តំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន លោកអភិបាលនៃគណៈអភិបាលក្រុងប៉ៃលិន មន្ត្រីសម្របសម្រួលគម្រោងថ្នាក់ជាតិ ប្រធានក្រុមប្រឹក្សាសង្កាត់ និងថ្នាក់ដឹកនាំភូមិគោលដៅ សរុបចំនួន៣៣នាក់។…
August 30, 2023 -
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ និង នាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។
នារសៀលថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ និង នាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។ ជាកិច្ចចាប់ផ្តើមឯកឧត្តម បាន សុម៉ារ៉ា ទីប្រឹក្សាក្រសួង ប្រធាននាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ និង លោក…
August 29, 2023 -
ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ តំណាង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងកម្រិតនយោបាយ ដើម្បីពិភាក្សាកម្រិតបច្ចេកទេសសម្រាប់ផែនការថវិកាជាតិ ឆ្នាំ២០២៤។
នាព្រឹកថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ តំណាង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងកម្រិតថ្នាក់ដឹកនាំ ដើម្បីរៀបចំផែនការកម្រិតបច្ចេកទេសសម្រាប់ផែនការថវិកាជាតិ ឆ្នាំ២០២៤។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួង តំណាងនាយកដ្ឋានជំនាញ ដើម្បីប្រមូលធាតុចូល និងចងក្រងរៀបចំជាឯកសារជំនួយស្មារតីជូនឯកឧត្តមបណ្ឌិត…
August 29, 2023 -
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្ដីរាជការ នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ
នារសៀលថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្ដីរាជការ នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ។ បន្ទាប់ពីបានស្ដាប់របាយការណ៍វឌ្ឍនភាព នៃការអនុវត្តសកម្មភាពវិស័យផ្គត់ផ្គង់ទឹកស្អាត ដោយលោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងលោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ រួចមក…
August 28, 2023 -
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូ និងមន្រ្ដីជំនាញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសំណង់សិល្បការ្យនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់អភិវឌ្ឍន៍តំបន់ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បន្ទាប់ពីគម្រោងទាំងពីរនេះ ត្រូវបានអនុវត្តក្នុងដំណាក់កាលទី១ ក្នុងឆ្នាំ២០២៣
នាព្រឹកថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូ និងមន្រ្ដីជំនាញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសំណង់សិល្បការ្យនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់អភិវឌ្ឍន៍តំបន់ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បន្ទាប់ពីគម្រោងទាំងពីរនេះ ត្រូវបានអនុវត្តក្នុងដំណាក់កាលទី១ ក្នុងឆ្នាំ២០២៣ ។ នារសៀលថ្ងៃដដែល ឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ…
August 27, 2023
Recent Posts
- ទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាស្តីពី លទ្ធផលសង្ខេបនៃបេសកម្មគាំទ្រលើកទី៣ នៃគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន ២
- រដ្ឋមន្រ្ដីក្រសួង ចំនួន៣ រួមគ្នាចុះពិនិត្យតាមដានស្ថានភាពទឹក ហេដ្ឋារចនាសម្ព័ន្ធ និងការងារបង្កបង្កើនផលនៅប្រព័ន្ធធារាសាស្រ្ដវ៉ៃកូ ខេត្តព្រៃវែង
- ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ដ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារអាស៊ាន និងសហប្រតិបត្តិការអន្ដរជាតិរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
- លោកលីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ និងសហការី បាននាំយកឧបករណ៍បំពងសម្លេង ០១ឈុត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ទៅប្រគល់ជូនដល់មេភូមិ និងជាប្រធានសហគមន៍អភិវឌ្ឍន៍ជនបទចលនាភូមិថ្
- ឯកឧត្តម ទ្រី មេង និងឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មាធិការលទ្ធកម្ម រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ លេីការងារស្តារឡេីងវិញផ្លូវក្រាលដីល្បាយក្រួស ស្ថាបនាទំនប់បង្ហៀរ លូ
Archives
- September 2023
- August 2023
- July 2023
- June 2023
- May 2023
- April 2023
- March 2023
- February 2023
- January 2023
- December 2022
- November 2022
- October 2022
- September 2022
- August 2022
- July 2022
- June 2022
- May 2022
- April 2022
- March 2022
- February 2022
- January 2022
- December 2021
- November 2021
- October 2021
- September 2021
- August 2021
- July 2021
- June 2021
- May 2021
- April 2021
- March 2021
- February 2021
- January 2021
- December 2020
- November 2020
- October 2020
- September 2020
- August 2020
- July 2020
- June 2020
- May 2020
- April 2020
- March 2020
- February 2020
- January 2020
- December 2019
- November 2019
- October 2019
- September 2019
- August 2019
- July 2019
- June 2019
- May 2019
- April 2019
- March 2019
- February 2019
- January 2019
Categories
- aiib event
- CASDProjet
- CFAVCProject
- CRCIProjet
- CRRIDProject
- Document and Reports
- LandScape
- MinistryReports
- mne
- MneEvents
- MRDvideos
- NewsEvent-GeneralAdminFinance
- NewsEvents
- PolicyDocuments
- Publications
- Report Department of internal audit
- Report-DepartmentAdminStaff
- Report-DepartmentPlanningPublicRelation
- RRIP-II
- RRIP-III-Documents
- RRIP-III-Procurement
- RRIP-III-Safeguard
- SEADRM-II
- Uncategorized
Recent Comments