ឯកឧត្តម អឿន ធារិទ្ធ ទីប្រឹក្សាក្រសួង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយជាសាធារណៈ និងបើកដំណើរការអនុវត្តគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ”

ចែលរំលែក
photo 2023 08 28 17 46 12

ខេត្តប៉ៃលិន៖ នារសៀលថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅសាលាក្រុងប៉ៃលិន ខេត្តប៉ៃលិន ឯកឧត្តម អឿន ធារិទ្ធ ទីប្រឹក្សាក្រសួង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយជាសាធារណៈ និងបើកដំណើរការអនុវត្តគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” ។ នៅក្នុងកម្មវិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពី ទីប្រឹក្សាកូរ៉េ តំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន លោកអភិបាលនៃគណៈអភិបាលក្រុងប៉ៃលិន មន្ត្រីសម្របសម្រួលគម្រោងថ្នាក់ជាតិ ប្រធានក្រុមប្រឹក្សាសង្កាត់ និងថ្នាក់ដឹកនាំភូមិគោលដៅ សរុបចំនួន៣៣នាក់។

គម្រោងនេះមានគោលបំណងសំខាន់ៗចំនួន ៣ គឺ៖

ទី១. កែលម្អបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ

ទី២. បង្កើនប្រាក់ចំណូលដល់ប្រជាកសិករ

ទី៣. ពង្រឹងអភិបាលកិច្ចនៅសហគមន៍ជនបទ ។

សូមបញ្ជាក់ថា៖ គម្រោងកសាងសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ចម្រុះ ត្រូវអនុវត្តក្នុងខេត្តគោលដៅចំនួន ៣ ស្ថិតនៅភាគពាយ័ព្យ ជាប់តំបន់ព្រំដែននៃកម្ពុជា គឺ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន រយៈពេល ៥ឆ្នាំ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ដោយប្រើប្រាស់ថវិកា ដែលជាជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា៕

photo 2023 08 28 17 46 12photo 2023 08 28 17 46 16photo 2023 08 28 17 46 17photo 2023 08 28 17 46 18photo 2023 08 28 17 46 19 2photo 2023 08 28 17 46 19

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ